ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឈើ​គ្រញូង​លួច​នាំ​ចូល​ពី​​​ថៃ​​ ប្រុង​បន្តទៅ​ប្រទេស​​ទី​៣​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​​ន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ចាប់​បាន​ឈើ​គ្រញូង​ចំនួន​១៥​ដុំ (​ស្មើ​១,១២៣​គីឡូក្រាម) ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​​មកស្តុក​ទុក​ដើម្បីនាំ​ចេញ ហើយ​ត្រូវបានយក​ប្រគល់ទៅ​ជូន​ខ​ណ្ឌ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០២១​ ។…

ខេត្ត​​ន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ចាប់​បាន​ឈើ​គ្រញូង​ចំនួន​១៥​ដុំ (​ស្មើ​១,១២៣​គីឡូក្រាម) ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​​មកស្តុក​ទុក​ដើម្បីនាំ​ចេញ ហើយ​ត្រូវបានយក​ប្រគល់ទៅ​ជូន​ខ​ណ្ឌ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០២១​ ។

លោក​វរសេនីយ៍ទោ រស់ អៀម នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ពង្រឹង​បទល្មើស​សេដ្ឋ​ហើយ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើគ្រញូងមួយ​កន្លែង ​ដែល​រឹបអូស​បាន​ចំនួន​១៥​ដុំ​ស្មើ​ទម្ងន់​១,១២៣​គីឡូក្រាម​ និង​ឃាត់​ម្ចាស់​ផ្ទះម្នាក់​ នៅ​រសៀល​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០២១​ ស្ថិតនៅ​ចំណុច​ភូមិ​បឹង​សុ​ក្រម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ ។

សូមបញ្ជាក់ដែរ​​ថា​​ ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង​ដឹកនាំ​និង​សម្របសម្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ចុះ​បង្ក្រាប​ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ថ្មពួក ​និង​មន្ត្រី​មេព្រៃ​បាន​ចុះ​បង្ក្រាប​រឹបអូស​ឈើ​ក្រ​ញ៉ូ​ង​ជាង​១​តោន​បាន​ប្រគល់​ជូន​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​រក្សា​ទុក​និង​អនុវត្ត​តាម​គោល​ការ​ច្បាប់​បន្ត​។

លោក​វរសេនីយ៍ទោ រស់ អៀម បាន​បញ្ជាក់​ថា ​ឈើគ្រញូងដែល​កម្លាំង​ចម្រុះ​បង្ក្រាប​បាន​ជាង​១​តោន​នេះ​ ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ ដើម្បី​យក​មក​ស្តុក​ទុក ​ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ទី​៣​បន្ត​ដែល​ត្រូវ​បាន​បង្ក្រាប​រឹបអូស​បាន ។

អត្ថបទសរសេរ ដោយ