រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានធ្វើកម្មង់ទិញរថយន្តបោសសម្អាត បូម និងបាញ់លាងសម្អាតថ្នល់ពីប្រទេសចិន ដែលមានលក្ខណៈទំនើបមិនធ្លាប់មានពីមុនមក ដើម្បីជម្រុញការងារបរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកកម្ពស់រាជធានីភ្នំពេញ ឱ្យកាន់តែមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។
រថយន្តនេះ មានលក្ខណៈទំនើបដោយមានភ្ជាប់ឧបករណ៍បោសដី បូមដី និងបាញ់ទឹក មិនឱ្យហុយនៅពេលបោស ដែលផ្ទុកធូលីដីបាន៤ម៉ែត្រគូប និងទឹកសម្រាប់បាញ់លាងប្រមាណ២ម៉ែត្រគូប ។
នៅពេលបោសសម្អាត គឺមិនធ្វើឱ្យហុយ ឬរំខានដល់ប្រជាពលរដ្ឋទេ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន និងមានភ្លើងហ្វាខាងក្រោម និងខាងក្រោយ សម្រាប់ការងារសម្អាតនៅពេលយប់ផងដែរ ហើយនៅពេលខាងមុខ សាលារាជធានីភ្នំពេញនឹងកុម្មង់ទិញរថយន្តទំនើបបែបនេះបន្ថែមទៀត ដើម្បីជម្រុញឱ្យការងារបរិស្ថាន និងអនាម័យកាន់តែមានភាពប្រសើរឡើង ។
ចែករំលែកព័តមាននេះ