ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រធានសមាគមអតីតៈយុទ្ឋជនកម្ពុជា ប្រកាសពីការព្យាបាលជំងឺមិនយកប្រាក់នៅក្នុងមន្ទីរពេទ្យបង្អែកចំការចេកចំពោះបងប្អូនអតីតៈយុទ្ឋជនទាំងអស់ ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនតែប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ត្រី ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាព សមាជិក សមាគមអតីតៈយុទ្ឋជនកម្ពុជាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ មីនា នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយលោកឧត្តមសេនីយ៍បានគូសបព្ជាក់ថា រាល់ភាពជោគជ័យដែលសមាគមអតីតៈយុទ្ឋជនកម្ពុជាខេត្តនាពេលនេះ គឺដោយមានការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោកអភិបាលខេត្ត ដោយមានការសហការពីមន្ទីរអង្គភាព ស្ថាប័ណ្ណពាក់ព័ន្ឋសប្បុរសជននានា បានចូលរួមគាំទ្រដល់សមាគមអតីតៈយុទ្ឋជនកម្ពុជាខេត្តព្រះសីហនុ ទើបសមាគមអាចដំណើរបានយ៉ាងរលូន ។
កន្លងមក សមាគមអតីតៈយុទ្ឋជនកម្ពុជាតែងតែបានយកចិត្តទុកដាក់ តាមដានជាប្រចាំចំពោះសមាជិកសមាគមអតីតៈយុទ្ឋជនកម្ពុជា ដែលមានជំងឺជួបការលំបាកផ្នែកជីវភាព និងទទួលមរណភាព ដោយសមាគមអតីតៈយុទ្ឋជនកម្ពុជា បានរៀបចំកញ្ចប់ថវិកា និអសម្ភារមួយចំនួនទៅប្រគល់ជូនដល់ពួកគាត់ដល់លំនៅឋាន ឬមន្ទីរពេទ្យបង្អែកខេត្តតែម្តង ៕
ចែករំលែកព័តមាននេះ