ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បងអត់​វិល​វិញ អូន​ក៏​មិន​អាច​រស់​តទៅ​ទៀត​បាន

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​លើ​លោក​នេះ មនុស្ស​ប្រុស​-​ស្រី​គ្រប់​ៗ​រូប​តែងតែមាន​សុខ​មានទុក្ខ​នៅ​ក្នុង​ក្រុម​គ្រួសារ ក៏​ប៉ុន្តែ​ពុំគួរ​ជ្រើសរើស​សម្រេចចិត្ត​ធ្វើ​អត្តឃា.ត​ខ្លួន​បែប​នេះ​ទេ ។ ជាក់ស្តែង​ស្ត្រី​ម្នាក់​បាន​យក​ថ្នាំ​កណ្តៀរ​មក​លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ផឹក បណ្តាល​ឱ្យ​ពុល​

ខេត្តឧត្តរមានជ័យ ៖ នៅ​លើ​លោក​នេះ មនុស្ស​ប្រុស​-​ស្រី​គ្រប់​ៗ​រូប​តែងតែមាន​សុខ​មានទុក្ខ​នៅ​ក្នុង​ក្រុម​គ្រួសារ ក៏​ប៉ុន្តែ​ពុំគួរ​ជ្រើសរើស​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​បែប​នេះ​ទេ ។ ជាក់ស្តែង​ ស្ត្រី​ម្នាក់​បាន​យក​ថ្នាំ​កណ្តៀរ​មក​លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ផឹក បណ្តាល​ឱ្យ​ពុល​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩យប់​ថ្ងៃ​ទី​២១ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​យាង​ខាងត្បូង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​សង សេ​ម អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​ប្តី​ឈ្មោះ​សៅ  ហឿ​ន អាយុ​៣៨​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ត្រាច​ឃុំ​បា​លាំង ស្រុក​ប្រាសាទ​បា​គង់ ខេត្តសៀមរាប ។ ប​ច្ចប្ប​ន្ន រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ គឺជា​ស្ត្រី​មេម៉ាយ និង​ពោះ​មា​យ មានកូន​២​ដូច​គ្នា ហើយ​ក៏​ចាប់ដៃ​គ្នា​ធ្វើ​ជា​ប្តី​-​ប្រពន្ធ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ការ​រស់នៅ​របស់​ពួក​គេ មិនសូវ​ចុះសម្រុង​ទេ ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ ហើយ​ត្រូវ​បុរស​ជា​ប្តី​ចាក​ចេញពីផ្ទះ​បាត់​ប្រហែល​ជាង​១​ខែ​មក​ហើយ ។

ប្រភព​បន្ត​ថា  មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ទិញ​ប្រេងម៉ាស៊ូត​៥​លី​ត្រ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ចំនួន​៣ ទៅ​៤​កញ្ចប់ ។​តែ​នឹក​ស្មានថា គាត់​ទិញ​យក​មក​ដាក់​ដំណាំ​របស់​គាត់ ។ លុះ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ចេញ​តាម​បង្អួច​ផ្ទះ ចំណែក​អ្នក​ជិត​ផ្អើល​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ជាប់​គន្លឹះ មិន​អាច​ចូល​បាន ក៏​នាំ​គ្នា​វាយ​ទម្លាយ​ទ្វារ ដើម្បី​ចូល​ពន្លត់ភ្លើង ហើយ​ក៏​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ដួល​ស្តូកស្តឹង​ស្លាប់​បាត់បង់​ជីវិត ។

សមត្ត​កិច្ច​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​កើតហេតុ កំលាំង​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ ឃើញ​មាន​កញ្ចប់​ថ្នាំពុល​សម្លាប់​សត្វល្អិត និង​ប្រេង​មា
ស៊ូ​ត​ហើយ​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​មាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ ទើប​សម្លាប់​ខ្លួន​ដោយ​យក​ថ្នាំ​លាយ​និង​ប្រេង​មា​ស៊ូ​ត​ផឹក រួច​ព្យា​យាម​ចាក់​ប្រេង​ដុត​ផ្ទះ​ទៀត ប៉ុន្តែ​ត្រូវ​អ្នក​ជិតខាង​ពន្លត់​បាន​ទាន់​ពេល ។