ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ៣យ៉ាង ជួយដោះទាល់អ្នកនៅពេលទល់លាមក

1 ខែ មុន

ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ ​ តើគួរធ្វើបែបណាប្រសិនបើលាមកមិនព្រមចេញមកទាល់តែសោះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ភេសជ្ជៈ៣យ៉ាង ដែលជួយដោះស្រាយបញ្ហាទល់លាមកអ្នក យ៉ាងមានប្រសិទ្ធភាព។…

ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ ​ តើគួរធ្វើបែបណាប្រសិនបើលាមកមិនព្រមចេញមកទាល់តែសោះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ភេសជ្ជៈ៣យ៉ាង ដែលជួយដោះស្រាយបញ្ហាទល់លាមកអ្នក យ៉ាងមានប្រសិទ្ធភាព។

Picture

១. ទឹក

ការទទួលទានទឹក គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារផងដែរ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ណៗ ១ពែង។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗជួយសម្រួលដល់ការរំលាយអាហារឱ្យកាន់តែប្រសើរ​​​និងសកម្ម។

២. ទឹកផ្លែប៉ោមស្រស់

ទឹកប៉ោមស្រស់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុសប៊ីតុល​ (Sorbitol) ដែលជួយធ្វើឱ្យមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។

៣. ទឹកក្រូចឆ្មារ

អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ណៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើអោយការរំលាយអាហារកាន់តែប្រសើរ​​​ និងសកម្ម៕