ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២០
មីនា ២០១៦ បន្ទាប់ពីរូបគេធ្វើសកម្មភាពយកម្រាមដៃរុកប្រដាប់ភេទនារីបរទេសម្នាក់កំពុងដេកលំហែនៅឆ្នេរ កាលពីយប់ថ្ងៃទី១៩ មីនា កន្លងទៅនេះ ហើយត្រូវបញ្ជូនទៅកាន់សាលាដំបូង កាលពីរសៀលថ្ងៃទី២១ មីនា នេះ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះគា អាយុ២២ឆ្នាំ ជាអ្នកឌីសាញម៉ូត មានទីលំនៅក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ រីឯនារីរងគ្រោះមានអាយុ២៨ឆ្នាំ ជាអ្នកទេសចរ ជនជាតិបារាំង ។
ប្រភពបន្តថា កាលពីវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី១៩ មីនា ស្ថិតនៅចំណុចក្រុមទី២ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនសង្ស័យបានធ្វើសកម្មភាពចាប់នារីរងគ្រោះ ហើយយកម្រាមដៃប៉ះលើប្រដាប់ភេទ ខណៈនាងកំពុងអង្គុយលំហែលេងនៅឆ្នេរអូរត្រេះចាស់នៅទីស្ងាត់ម្នាក់ឯង ហើយត្រូវនារីរងគ្រោះស្រែកឆោឡោ ជនសង្ស័យរត់គេចខ្លួនបាត់ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ដកហូតវត្ថុតាងបានម៉ូតូម៉ាកឃ្លីក គ្មានស្លាកលេខ១គ្រឿង, ទូរស័ព្ទម៉ាកសាំសុង១គ្រឿង, កាបូបដៃមួយ១, លុយខ្មែរចំនួន២៨.០០០រៀល, កូនសោ១ ដែលជនសង្ស័យបានជ្រុះនៅកន្លែងកើតហេតុពេលធ្វើសកម្មភាព ហើយត្រូវបានជនរងគ្រោះរើសបានមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
ចែករំលែកព័តមាននេះ