ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី តាំង​បង្ហាញ​រថយន្ត​ម៉ា​ក NISSAN នៅ​ផ្សារ​ទំនើប​អីុអន ម៉​ល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក NISSAN បាន​រៀបចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ក្នុង​ទីក្រុងភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក NISSAN បាន​រៀបចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ក្នុង​ទីក្រុងភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៦ ជាមួយ​រថយន្ត​ស៊េរី​ថ្មី Nissan NP300 Navara ។

Nissan NP300 Navara ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ (pickup) ជំនាន់​ថ្មី​ចុង​ក្រោយបង្អស់​របស់ Nissan ដែល​មាន​ភាពរឹងមាំ ធន់ កម្លាំង​ខ្លាំង រូបរាង​ស្រស់​សង្ហា ពោរពេញ​ដោយ​សមត្ថភាព​ក្នុង​ការ​បើកបរ ។ នៅ​ក្នុង​ការ​តាំង​បង្ហាញ​នេះ​ដែរ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ នឹង​មានកម្ម​វិធី​ផ្ដល់​ជូន​ពិសេស​សម្រាប់​អតិថិជន​ដែល​បញ្ជា​ទិញ​រថយន្ត​ស៊េរី​ថ្មី  Nissan NP300 Navara ភ្លាម​ៗ ។

ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) គឺជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត (Tan Chong Motor Holdings Berhad) របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចាប់ផ្ដើម​ជា​ក្រុមហ៊ុន​តូច​មួយ​តាម​រយៈ​ជា​អ្នក​ចែកចាយ​រថយន្ត​តូច​ៗ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៥០ ។

សព្វ​ថ្ងៃនេះ តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត គឺជា​ក្រុមហ៊ុន​សម្ព័ន្ធជាតិ​មួយ​ដ៏​ធំ​ដែល​មាន​សកម្មភាព​ធុរកិច្ច​លក្ខណៈ​ពី​រ៉ា​មី​ដ ចាប់ផ្តើម​ពី​ការ​ដំឡើង ផលិត​គ្រឿងបន្លាស់ និង​ចែកចាយ​រថយន្ត រហូត​ដល់​ការ​អភិវឌ្ឍ​អចល​ទ្រព្យ ក៏​ដូច​ជា​ជំនួញ​ក្នុង​វិស័យ​ម៉ាស៊ីន​គ្រឿងចក្រ​ធុន​ធ្ងន់ គ្រឿង​បរិក្ខារ​ឧស្សាហកម្ម និង​ផលិតផល​បម្រើ​អតិថិជន​ផ្សេង​ៗ​ទៀត ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

នៅ​ក្នុង​ឆ្នាំ​២០១០ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់ និង​ចែកចាយ​ផ្ដាច់មុខ​ពេញលេញ​នូវ​រថយន្ត Nissan សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ។

ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត ក៏​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត​ប្រភេទ​ទេសចរណ៍ ក៏​ដូច​ជា​រថយន្ត​គ្រួសារ និង​រថយន្ត​ម៉ាក Renault នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ជាមួយ​សាខា​លក់ និង​ចែកចាយ​ចំនួន​១០០​ទីតាំង តាម​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ៗ​ទូ​ទាំង​ប្រទេស ព្រមទាំង​មាន​មជ្ឈមណ្ឌល​សេវា​ថែទាំ​រថយន្ត​ក្រោយ​លក់​ចំនួន​៦០​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ដំណើរការ​រោងចក្រ​ដំឡើងរថយន្ត​ចំនួន​២​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។

បន្ទាប់​ពី​បាន​ដំណើរការ​ជូន​អតិថិជន​ម៉ា​ឡេ​ស៊ី​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មក​ហើយ​នោះ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត បាន ពង្រីក​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ី រួម​មាន​វៀតណាម ឡាវ មី​យ៉ា​ន់​ម៉ា និង​កម្ពុជា​បន្ថែម​ទៀត ។

សម្រាប់​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ធ័​រ ហូល​ឌី​ង បឺ​ហាត បាន​បង្កើត​ទីតាំង​នៅ​ភ្នំពេញ និង សៀមរាប ក្នុង​គោលបំណង​ផ្ដល់​ជូន​អតិថិជន​កម្ពុជា នូវ​គុណភាព និង​សេវា​ថែទាំ​ក្រោយ​លក់ ដើម្បី​នាំ​មក​នូវ​ភាព​កក់ក្ដៅ​ដល់​អតិថិជន​ដែល​ជា​ម្ចាស់​រថយន្ត Nissan ទាំងអស់ ៕