រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម បានលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា (CPP) គឺបង្កជាឱកាសឲ្យយុវជនរស់រានមានជីវិត ។
ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម កាលពីថ្ងៃទី២០ មីនា ២០១៦ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានឈ្នះ និងនៅតែបន្តឈ្នះ យើងឈ្នះគ្រប់ឧបសគ្គទាំងអស់ ឈ្នះការដណ្ដើមពីអាណានិគម ឈ្នះក្នុងការរំដោះប្រទេសពីរបបប៉ុល ពត ឈ្នះនៅក្នុងការថែរក្សាសន្តិភាព និងបង្រួបបង្រួមជាតិ។
លោកបានបន្តថា «បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ គឺមានសារសំខាន់ណាស់ គោលនយោបាយរបស់គណបក្ស គឺបង្កឱកាសឱ្យយុវជនរស់រានមានជីវិត ឱកាសអភិវឌ្ឍន៍ខ្លួន ឱកាសសិក្សារៀនសូត្រ និងឱកាសការងារ នេះហើយគឺជាផលប្រយោជន៍ដែលយុវជនទទួលបាន» ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា គេព្រួតវ៉ៃយើង និងមានបរទេសជួយនៅពីក្រោយ ប៉ុន្តែយើងនៅតែឈ្នះ នេះជាមោទនភាពរបស់យើង យើងក៏ទទួលស្គាល់ថា យើងមានចំណុចខ្សោយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ជាជម្រើសល្អជាងគេ ហេតុអ្វី0x017d7 យើងរស់ដោយសារថ្ងៃរំដោះ៧មករា, មានគោលការណ៍ច្បាស់លាស់ មិនដែលដើរសន្យា ចោលដូចគណបក្សដទៃ, ផ្តល់ឱកាសឱ្យយុវជន, មានស្នាដៃច្រើន និងមានធនធានច្រើន, ប្រធានគណបក្សមានភាពក្លាហាន និងទទួលខុសត្រូវ មិនដែលរត់ចោលប្រជាជន មិនដូចមេបក្សមួយមិនមានការទទួលខុសត្រូវ សូម្បីតែការទទួលខុសត្រូវចំពោះគ្រួសារ សីលធម៌ និងគុណធម៌, ខិតខំកែលម្អរ និងដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
យើងបង្កឱកាសឱ្យគណបក្សប្រឆាំងចូលរួមសកម្មភាពលើកស្ទួយវប្បធម៌ជាតិ និងរួបរួមគ្នាក្នុងនាមជាខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធ្វើកំណែទម្រង់ និងបានប្រើប្រាស់ហ្វេសប៊ុក ដើម្បីដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ។ យុវជនបក្សត្រូវសម្រេចឆន្ទៈរបស់យើង ហ៊ានចេញមុខធ្វើសកម្មភាព ធ្វើអំពើល្អ ជួយដល់គណបក្ស និងបម្រើប្រជាជនគាំទ្រគណបក្ស។
ចែករំលែកព័តមាននេះ