ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៨ព្រឹកស្អែក ​សម្តេចតេជោសែន ​ទៅចូលរួមកិច្ចប្រជុំកំពូល​មេគង្គ-ឡានឆាង​លើកទី១នៅចិន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖បើគ្មានការប្រែប្រួលនោះទេ​ តាម​ការ​អញ្ជើញ​របស់​លោក​ លី ខឺ​ឈាង ​( Li Keqiang ) ​នាយក​រដ្ឋមន្ត្រី​ចិន​ និង​លោក ហ្ស៊ូ វេន​ហ្ស៊ុ​ង​ ​(Zhou Wenzhong)​ អគ្គលេខាធិការ​នៃ​

រាជធានី​ភ្នំពេញ ​៖បើគ្មានការប្រែប្រួលនោះទេ​ តាម​ការ​អញ្ជើញ​របស់​លោក​ លី ខឺ​ឈាង ​( Li Keqiang ) ​នាយក​រដ្ឋមន្ត្រី​ចិន​ និង​លោក ហ្ស៊ូ វេន​ហ្ស៊ុ​ង​ ​(Zhou Wenzhong)​ អគ្គលេខាធិការ​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ​នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ​មីនាស្អែកនេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ និង​សន្និសីទ​ប្រចាំឆ្នាំ​២០១៦ ​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២​​ដល់​ថ្ងៃ​ទី​២៤ មីនា ២០១៦​ នៅ​ទីក្រុង​សាន​យ៉ា ​និង​ទីក្រុង​បូ​អាវ​ ក្នុង​ខេត្ត​ហៃ​ណា​ន ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​១៧ មីនា ​បាន​បញ្ជាក់​ឲ្យ​ដឹង​​ថា ​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​​ឆាង​លើក​ទី​១​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​ក្រោម​ប្រធានបទ​ “​ការ​ចែក​រំ​លែង​ទន្លេ​-​ការ​ចែករំលែក​អនាគត​”​ និង​រួម​ជាមួយ​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​​នៃ​បណ្តា​ប្រទេស​មេគង្គ​និង​ ​ចិន អនុម័ត​លើ​ឯកសារ​ចំនួន​០៣​រួម​មាន​៖

០១-​សេចក្តីថ្លែងការណ៍​​ទីក្រុង​សាន​យ៉ា ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​​ឆាង​លើក​ទី​១​។

០២-​សេចក្តី​ប្រកាស​រួម ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​​សមត្ថភាព​ផលិតកម្ម​នៃ​​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ។

០៣-​គម្រោង​​ឆាប់​ទទួល​បាន​ភ្លាម​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​​មេគង្គ​-​ឡាន​ឆាង ។

សេចក្តីជូន​ព័ត៌មាន​​ដដែល​បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤​ មីនា ២០១៦ ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នឹង​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​ពិធី​បើក​វេទិកា​ពេញអង្គ​របស់​សន្និសីទ​ប្រចាំឆ្នាំ ២០១៦ ​នៃ​វេទិកា​សម្រាប់​អាស៊ី​ក្រោម​ប្រធានបទ​ “​អនាគត​ថ្មី​របស់​អាស៊ី​៖ ​កម្លាំង​ច​លករ​ថ្មី​​និង​ចក្ខុវិស័យ​ថ្មី​” ។

ក្រៅពីនេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ​លី ខឹ ឈាង ​នាយក​រដ្ឋមន្ត្រី​ចិន និង​លោក ​អារ​កា​ឌី ដ្វូ​រ​កូ​វី​ច (Arkady Dvokovich) ​ឧបនាយករដ្ឋមន្ត្រី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ។

វេទិកា​បូ​អាវ​​សម្រាប់​អាស៊ី គឺជា​វេទិកា​សំខាន់​បំផុត​សម្រាប់​ទ្វីបអាស៊ី ​ពីព្រោះ​ចាប់តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០១​មក ​វេទិកា​នេះ​បាន​ដើរតួ​យ៉ាង​សកម្ម​​ក្នុង​ការ​រៀបចំ​វេទិកា​សន្ទនា​សម្រាប់​ វិស័យ​សាធារណៈ ​ឯកជន និង​បណ្ឌិតសភា​ ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្តូរ​ទស្សនៈ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ សេដ្ឋកិច្ច សង្គម ​បរិស្ថាន ​និង​បញ្ហា​បន្ទាន់​ផ្សេង​ៗ​ទៀត ៕