រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយលោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលើលិខិតប្តូរសារនិងកំណត់ហេតុនៃការពិភាក្សាស្តីពីហិរញ្ញប្បទានឥតសំណងនិងឥណទានសម្បទានមានទឹកប្រាក់សរុបជិត២០០លានដុល្លារអាមេរិក ។
តាមគម្រោងពិធីខាងលើនឹងប្រព្រឹត្តធ្វើនៅវេលាម៉ោង៤រសៀលថ្ងៃទី២១ មីនា ២០១៦ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី ។
ហិរញ្ញប្បទានឥតសំណងនិងឥណទានសម្បទានមានទឹកប្រាក់សរុបជិត២០០លានដុល្លារអាមេរិកដែលត្រូវចុះហត្ថលេខានាពេលបន្តិចទៀតនេះមានដូចខាងក្រោម ៖
I -ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់៤៧១៥លានយ៉េន(៤២,២៥៧,៨០០ដុល្លារ) សម្រាប់អនុវត្តន៍គម្រោង២ ៖ ០១- ធ្វើឲ្យប្រសើរឡើងវិញនូវស្ពានជ្រោយចង្វារដែលមានទឹកប្រាក់ ៣៣៤៣លានយ៉េន ,០២-ជំនួយសម្ភារបច្ចេកទេសបោសសំអាតមីនដំណាក់កាលទី៧ ដែលមានទឹកប្រាក់ ១៣៧២លានយ៉េន ។
II-ឥណទានសម្បទានដែលមានទឹកប្រាក់ចំនួន១៧ ២៩៨លានយ៉េន(១៥៥,០៣២,000ដុល្លារ) សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ “កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម” ដំណាក់កាលទី២ ។
ចែករំលែកព័តមាននេះ