ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​ដ៏​ល្បី​លោក Messi ក្លាយជា​ឯកអគ្គរាជទូត​ស្មា​ត​ហ្វូ​ន HUAWEI នៅ​ទូ​ទាំង​ពិភពលោក

8 ឆ្នាំ មុន

Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣ លើ​ពិភពលោក បាន​ប្រកាស​ថា កីឡាករ​បាល់ទាត់​ដ៏​ល្បី​លាញ លោក លី​អូ​ណែ​ល ម៉ិ​ស​ស៊ី បាន​យល់ព្រម និង​ចុះ​កុងត្រា​ជាមួយ​ខ្លួន​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​នៅ​ទូ​ទាំង​ពិភពលោក​។

Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣ លើ​ពិភពលោក បាន​ប្រកាស​ថា កីឡាករ​បាល់ទាត់​ដ៏​ល្បី​លាញ លោក លី​អូ​ណែ​ល ម៉ិ​ស​ស៊ី បាន​យល់ព្រម និង​ចុះ​កុងត្រា​ជាមួយ​ខ្លួន​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​នៅ​ទូ​ទាំង​ពិភពលោក​។ ការ​ចាប់​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន និង​កីឡាករ ម៉ិ​ស​ស៊ី បាន​បង្ហាញ​នូវ​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ចំនួន​អ្នកគាំទ្រ​ក្រុមហ៊ុន និង​អ្នកគាំទ្រ​លោក Messi ដែល​នេះ​គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ និង​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​នៃ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ដ៏​ទូលំទូលាយ ។

ដើម្បី​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ យើង​ត្រូវ​ឲ្យ​តម្លៃ​ដល់​ការ​រីក​ចំរើន​ការ​យល់​ដឹង​ពី​បទ​ពិសោធន៍​ថ្មី និង​ការ​តស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​ដែល​ជា​ផ្នែក​ធ្វើ​ឲ្យ​យើង​រឹង​មាំ និង​ជោគជ័យ ។ ភាព​ជោគជ័យ​រមែងតែងតែ​បន្ត​ប្រយុទ្ធ​នឹង​ឧបសគ្គ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ហើយ​នេះ​ជា​ហេតុផល​ដែល​ទំនាក់ទំនង​រវាង Huawei និង​លោក Lionel Messi គឺជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ស័ក្តិសម និង​វិសេសវិសាល​បំផុត​។

លោក Kevin Ho អគ្គនាយក​ជាន់ខ្ពស់​ផ្នែក​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei (Consumer Business Group) បាន​ថ្លែង​ថា Lionel Messi នឹង​ជួយ​ឲ្យ​ស្លាក​យីហោ Huawei កាន់តែ​មាន​សក្តានុពល​ភាព​ក្នុង​ការ​ជម្រុញ​ទឹកចិត្ត​មហាជន​កាន់តែ​ចេះ​ផ្តោត​លើ​គោលដៅ​របស់​ខ្លួន និង​ចេះ​តស៊ូ​រហូត​ទាល់តែ​បាន​ជ័យ​ជំនះ​ហើយ​ដើម្បី​ទទួល​បាន​កិច្ច​សហ​ប្រត្តិការ​ដ៏​ល្អ​ប្រសើរ​បាន ពិសេស​នៅ​បណ្តា​ប្រទេស ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប អាស៊ី និង​អា​មេ​រិ​កឡា​ទី​ន ។ ទាំង​ពីរ​ភាគី​មាន​កិត្តិយស​ក្រៃ​លែង​លើ​វិ​ថី​ដែល​យើង​បាន​ដើរ និង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន យើង​តែង​មានការ​ប្តេជ្ញា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​ជោគជ័យ​របស់​យើង​។

Huawei ជឿជាក់​ថា កីឡា គឺជា​វិស័យ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​នៅ​ទូ​ទាំង​ពិភពលោក​ចូល​ចិត្ត និង​អនុវត្ត​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួន ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ដាក់​គោលដៅ​ប្តេជ្ញា​ជា​សំខាន់​ទៅ​លើ​វិស័យ​កីឡា ពិសេស​កីឡាបាល់ទាត់​តែ​ម្តង ។ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មកនេះ  យើង​ធ្លាប់​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម បាល់ទាត់​មួយ​ចំនួន​ដូច​ជា the América, Santa Fe, Sporting Cristal, Arsenal, និង​ក្រុម AC Milan ដែល​សុទ្ធតែ​ជា​ក្រុម​មាន​អ្នកគាំទ្រ​ជា​ច្រើន​លាន​នាក់​ជុំវិញ​ពិភពលោក ដូច​ជា​លោក Robert Lewandowski និង Alexis Sánchez ហើយ​ពេល​នេះ​គឺ​លោក Lionel Messi ទៀត​ផង​ដែរ ។

កីឡាករ Lionel Messi បាន​ថ្លែង​ថា អ្នក​ត្រូវ​ខិតខំ​តស៊ូ​ដើម្បី​ចាប់​ក្តី​សុ​បិ​ន្ត​អ្នក​ឲ្យ​បាន ។ អ្នក​ត្រូវ​ធ្វើការ​លះបង់ ហើយ​ប្រឡូក​ចូល​ឲ្យ​ជ្រៅ បើ​ទោះ​អ្នក​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ប៉ុណ្ណា​ក៏​ដោយ អ្នក​ត្រូវ​តែ​សម្លឹង​ទៅ​មុខជា​និច្ច​រហូត​ទៅ​ដល់​គោលដៅ ។ ពេល​ណា​ដែល​អ្នក​គិត​ថា អ្នក​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅឡើយ​នោះ អ្នក​ត្រូវ​តែ​ខិតខំ​បន្ត​ទៀត​រហូត​ដល់​តែ​សម្រេច​គោលដៅ​បាន ។

គួរ​បញ្ជាក់​ថា​សមត្ថភាព​ដ៏​កំពូល និង​ការ​រចនា​យ៉ាង​ល្អ​ប្រណីត​ដាច់​គេ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី Mate, P, និង ស៊េរី G បាន​ក្លា​យមក​ជា​ជម្រើស​ទូរស័ព្ទ​ដ៏​ល្អ និង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​។ Huawei Mate 8 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ម្ចាស់​មុខ​ជំនួញ​គ្រប់​ទំហំ គ្រប់​ខ្នាត ដែល​ចង់បាន​ទាំង​សមត្ថភាព និង​ភាពល្អ​ប្រណីត​។ ចាប់តាំងពី​ថ្ងៃ​សម្ពោធ​ចេញ​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី 26 វិច្ឆិកា 2015 ក្រុមហ៊ុន Huawei បាន​លក់ Mate 8 ដល់​ទៅ​ជាង​3​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ៕