ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆេះ​ព្រៃ​នៅ​តំបន់​ជម្រក​ត្រី​ពង​ញឹកញាប់ កំពុង​ឆ្លើយ​ដាក់​គ្នា

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ​ដែល​​ជា​ជម្រក​ត្រី​ពង​​ដ៏​មាន​សារសំខាន់ ​​ស្ថិត​នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ជាប់​ព្រំប្រទល់​​ឃុំ​ជី​រោ​ទ៍​​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​​បាន​ភ្លើង​ឆេះ​​យ៉ាងសន្ធោ​​សន្ធៅ​​ ដែលគេ​សង្ស័យ​ថា អាច​មាន​មនុស្ស​លួច​​ដុត​​បំផ្លាញ ដើម្បី​វាត​យក​​ដី​ដាំ​

ខេត្តកំពង់ចាម ៖ ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ​ដែល​​ជា​ជម្រក​ត្រី​ពង​​ដ៏​មាន​សារសំខាន់ ​​ស្ថិត​នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ជាប់​ព្រំប្រទល់​​ឃុំ​ជី​រោ​ទ៍​​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​​បាន​ភ្លើង​ឆេះ​​យ៉ាងសន្ធោ​​សន្ធៅ​​ ដែលគេ​សង្ស័យ​ថា អាច​មាន​មនុស្ស​លួច​​ដុត​​បំផ្លាញ ដើម្បី​វាត​យក​​ដី​ដាំ​ដំណាំផ្សេងៗ ។ តែ​​ខាង​​ស្ថាប័ន​ជំនាញ​បរិស្ថាន​ខេត្តវិញ ​បាន​អះអាង​កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ​មីនា ២០១៦ ​ថា ភ្លើង​​​ឆេះ​នោះ​ គឺ​​បណ្តាល​មក​​ពី​ក្មេង​ៗ​យក​ឃ្មុំ​ទៅ​វិញ  ។

លោក​​ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ប្រាប់​​ថា ដី​ព្រៃ​លិច​ទឹក​នៅ​​តំបន់​ស្ពាន​មាត់​ឃ្មង់ ស្រុក​ត្បូងឃ្មុំ  ដែល​មាន​​ទំហំ​ប្រមាណ​ជិត​១.០០០​ហិ​កតា ត្រូវ​​​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថានខេត្ត​​តាំងពី​មិន​ទាន់​​បំបែក​ខេត្តកំពង់ចាម​ម្ល៉េះ ។ លោក​​ម៉ា យ៉ុ​ង​រី បន្ត ថា មិនមែន​​ជលផល​​អ្នក​គ្រប់គ្រង​នោះ​ទេ ហើយ​​អាជ្ញាធរ​ខេត្ត​អនុញ្ញាតឱ្យ​​ប្រជាពលរដ្ឋ​ណា ដែល​មាន​លទ្ធភាព​ចាក់​ដី​សំរាប់​សាងសង់​លំនៅ​ឋាន​បាន​ចាប់ពី​ផ្លូវជាតិ​លេខ​៧ ​ចម្ងាយ​​៦០​ម៉ែត្រ ។ ចំពោះ​ហេតុ​ការ​ណ៍ ​ដែល​មាន​ភ្លើង​ឆេះព្រៃ​លិច​ទឹកជា​​បន្តបន្ទាប់នេះ សូម​សួរនាំ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ជា​អ្នកគ្រប់គ្រង​វិញ ។

លោក​ហួរ ពិសិដ្ឋ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់ដែរ​​ថា ចំពោះ​ហេតុ​ការ​ណ៍​ភ្លើង​ឆេះ​ព្រៃ​តំបន់មាត់​ឃ្មង់​ខាងលើ បាន​កើត​មាន​ឡើង​​ជា​ហូរហែ​៤ ​ទៅ​៥​លើក​​មក​ហើយ មាន​ពេល​ខ្លះ​ដោយសារ​តែភ្លើង​ឆេះ​ខ្លាំង​ពេក​នោះ  រហូត​ដល់​មានការ​ស្នើ​សុំ​អន្តរា​គម​ន៍​រថ​យន្ត​​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាននគរបាល​ខេត្ត​មក​បាញ់​ទឹក​ពន្លត់ ដើម្បី​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាលទៅ​ដល់​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ ។ ​ចំពោះ​ភ្លើង​ដែល​ឆេះ​ព្រៃ​ ត្រូវ​​រូប​លោក​វាយតម្លៃ​ថា ​បណ្តាល​មក​ពី​ក្មេង​យក​​ឃ្មុំ មានការ​ធ្វេស​ប្រហែស​ ទើប​បណ្តាល​ឲ្យ​មាន​អគ្គិ​ភ័យកើតឡើង​យ៉ាង​ដូច្នេះ ។ ​រូប​លោក​​ក៏​បាន​ធ្វើ​របាយ​ការ​ណ៍ទៅ​អភិបាល​ខេត្ត ​និង​ស្ថាប័ន​ជំនាញ​របស់​លោក​ផង​ដែរ  ។

ចំណែក​​លោក​ចាប ​សៀ​ក​ហេង នាយ​អធិកា​ដ្ឋា​ន​រដ្ឋបាល​ជលផល​មេគង្គ​វិញ​ប្រាប់​ឱ្យ​​ដឹង​ដែរ​ថា ​លោកមិនដឹង​ថា ​តើ​ត្រង់​ចំណុច​ដែល​កើត​មាន​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ព្រៃ​លិច​​ទឹក ស្ថិត​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ជលផល​ខេត្ត ឬ​​ក៏​បរិស្ថាន​​ខេត្ត មិន​ទាន់​ដឹង​នោះ​ទេ ​ដូច្នេះ​នឹង​ចាត់​​ឱ្យ​មន្ត្រី​ក្រោមឱ​វាទ​​ ចុះ​ទៅ​ពិនិត្យមើល​នៅ​រសៀល​ថ្ងៃ​ទី​២១ ​មីនា ២០១៦  ។

សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ មីនា ២០១៦ ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ជាប់​ព្រំប្រទល់​ជាមួយនឹង​ឃុំ​ជី​រោ​ទ៍​​ទី​២  ដោយ​មាន​អណ្តាតភ្លើង​សន្ធោរ​សន្ធៅ​ គេ​សង្កេ​ត​ឃើញ​លោក​អភិបាលស្រុក​ត្បូងឃ្មុំ​ម្នាក់  ដែល​មានផ្ទះ​នៅ​ភូមិ​​យាយ​ស បាន​មក​មើល​ហេតុ​ការ​ណ៍ភ្លើង​ឆេះ​នោះ​ដែរ ព្រោះ​ខ្លាចក្រែង​ភ្លើង​បាន​ឆេះ​រាលដាលទៅ​ដល់​ផ្ទះ​របស់​គាត់ ទោះជា​យ៉ាង​ណាក្តី ​ភ្លើង​មិន​បាន​ឆេះ​ឆ្លង​ទៅ​ដល់​ផ្ទះ​របស់​អ្នកស្រុក​នោះ​ទេ ។