ខេត្តកំពត ៖ រោងចក្រផលិតស៊ីម៉ង់ត៍ដ៍ធំបំផុតនិងទំនើបជាងគេនៅកម្ពុជា ស្ថិតនៅក្នុងភូមិព្រៃតាព្រិស ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស បានត្រូវធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅព្រឹកថ្ងៃទី២១ មីនា ២០១៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា អញ្ជើញចូលរួមក្នុងពិធីខាងលើក៍មានវត្តមានថ្នាក់ដឹកនំា និងសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួងរ៉ែនិងឋាមពល ក្រសួងជំនាញពាក់ព័ន្ឋ និងលោកឧកញ៉ា លោកជំទាវឧកញ៉ា ព្រមទំាងតំណាងអាជ្ញាធរដែនដីជាច្រើនរូបទៀត ។
សេចក្តីរាយការណ៍បានបន្តថា រោងចក្រផលិតស៊ីម៉ង់ត៍នេះ ជាសមិទ្ឋផលរបស់ក្រុមហ៊ុនជីបម៉ុង អិន ស៊ី ស៊ីមែន ខបភើរ៉េសិន និងកើតចេញពីការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនស៊ីយ៉ាម ស៊ីធីមែន ជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំនិងធំជាងគេក្នុងតំបន់អាស៊ាន និងមានទឹកបា្រក់វិនិយោគសរុប២៦២លានដុល្លារ ។
រោងចក្រនេះបំពាក់សម្ភារបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសចិន និងអាឡឺម៉ង់ និងមានលទ្ឋភាពផលិតស៊ីម៉ងត៍ក្នុងមួយថ្ងៃចំនួន៥ពាន់តោន ៕
ចែករំលែកព័តមាននេះ