រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “កំណើនសេដ្ឋកិច្ចកម្ពុជាដែលកើនឡើង ៧.៧ ភាគរយ បើមនុស្សមិនបានផ្លាស់ប្តូរទេ ក៏កំណើនសេដ្ឋកិច្ចកម្ពុជាមិនបានកើនឡើងដែរ ។ ដូច្នេះបើមន្ត្រីយើងមានអាយុច្រើនបន្តិចមែន គឺត្រូវមានការអភិវឌ្ឍន៍ខ្លួនឯង និងកែប្រែផ្លាស់ប្តូរអោយមានការរីកចម្រើនក្នុងប្រព័ន្ឋការងារ”។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ខាងលើបែបនេះបានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ ខណៈសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់អោយអនុវត្តន៍ដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដែលបានប្រារព្ឋធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសម្តេចតេជោសែន កែទម្រង់រស់ មិនកែរទម្រង់គឺស្លាប់ នេះគឺជាការងារប្រចាំថ្ងៃរបស់យើង ។ ក្នុងឱកាសនោះដែរ សម្តេចបានលើកឡើងទៀតថា កត្តាធនធានមនុស្សគឺមានសារៈសំខាន់ណាស់ ទោះបីប្រទេសជាតិយើងមានធនធានថវិកាគ្រប់គ្រាន់ក៏ដោយ ដូច្នេះកម្ពុជាត្រូវជំរុញនិងពង្រឹងការអភិវឌ្ឍធនធានមនុស្សអោយបានល្អនិងមានប្រសិទ្ឋភាព ៕
ចែករំលែកព័តមាននេះ