ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ម៉ូតូ​មួយ​ភ្លែត ដក​កាំភ្លើង​បា.ញ់​យក​ទៅ​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈប់​ម៉ូតូ​បត់ជើងតូច ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​វាយ​មួយ​ស្នាប់​កាំភ្លើង រួច​បា.ញ់​ឡើង​លើ​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ មីនា ស្ថិត​នៅ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈប់​ម៉ូតូ​បត់ជើងតូច ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​វាយ​មួយ​ស្នាប់​កាំភ្លើង រួច​បាញ់​ឡើង​លើ​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ មីនា ស្ថិត​នៅ​ចំណុច​ដី​វាល​ខាងក្រោយ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ម្តុំ​លក់​ទឹកត្នោតជូរ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន
ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​ងិ​ន សុភា អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​តា​កេ ឃុំ​កោះធំ​ខ ស្រុក​កោះធំ ខេត្តកណ្តាល ម៉ូតូ​ដែល​ចោរប្លន់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT-1040 ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​កើតហេតុ រូប​គាត់​ចេញពីផ្ទះ​ទៅ​ដើ​លេង​នៅ​ម្តុំ​ខាងក្រោយ​សួន​កា​ណា​ឌី​យ៉ា ដែល​មាន​សេះ​ហោះ និង​គប់​ប៉េងប៉ោង ។ បន្ទាប់​មក​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​នោះ​ខ្លួន​ចុះ​ទៅ​បត់ជើងតូច ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ដើរ​សំដៅ ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​ភ្ជង់ ហើយ​វាយ​មួយ​ស្នាប់​កាំភ្លើង​ចំ​សៀតផ្កា បណ្តាល​ឱ្យ​បែកក្បាល ហើយ​បាញ់​ឡើង​លើ​មួយ​គ្រាប់ ទើប​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។