ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាក្រហម​និង​សូកូឡា​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ជួយ​ឱ្យ​អាយុ​វែង

10 ឆ្នាំ មុន

ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​៧៨៣​នាក់​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Johns Hopkins University សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា Resveratrol ជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មាន​ក្នុង​ស្រាក្រហម

ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​៧៨៣​នាក់​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Johns Hopkins University សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា Resveratrol ជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មាន​ក្នុង​ស្រាក្រហម សូកូឡា និង​ទំពាំងបាយជូរ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​មាន​អាយុ​យឺនយូរ ឬ​ក៏​ធ្វើ​ឱ្យ​កើត​មាន​ជំងឺ​បេះដូង ជំងឺមហារីក និង​ការ​រលាក​នោះ​ទេ ។

អំឡុង​ការ​ពិសោធ​ដែល​មាន​រយៈពេល​៩​ឆ្នាំ​បាន​បង្ហាញ​ថា ២៧​ភាគរយ​នៃ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ដែល​គ្មាន​ជំងឺ​បេះដូង​នៅ​ពេល​ចាប់ផ្តើម​ការ​ពិសោធ​បាន​កើត​មាន​ជំងឺ​នេះ​ខណៈ​៥​ភាគរយ​ក្នុង​ចំណោម​អ្នក​គ្មាន​ជំងឺមហារីក​បាន​កើត​មាន​ជំងឺមហារីក​បើ​ទោះជា​ពួក​គេ​ទាំងនោះ​បាន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សមាសធាតុ​Resveratrol ច្រើន​យ៉ាង​ណា​​ក្តី  ។ ចំណែក​៣៤​ភាគរយ​ង​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត ។

ទំនោរ​ដែល​បណ្តាល​ឱ្យ​ស្លាប់​អំឡុង​រយៈពេល​ពិសោធ​គឺ​វា​ដូច​គ្នា​បេះបិទ​ទៅ​នឹង​បណ្តាជន​ដែល​មាន​ផ្ទុក​សមាសធាតុ Resveratrol កម្រិត​ទាប​បំផុត​និង​ខ្ពស់​បំផុត ។ នេះ​មាន​ន័យ​ថា បណ្តាជន​ដែល​ប្រើប្រាស់​សមាសធាតុ Resveratrol ច្រើន​ទំនង​នឹង​កើត​មាន​ជំងឺមហារីក ឬ​ជំងឺ​បេះដូង​គ្នា​នឹង​បណ្តាជន​ដែល​ប្រើប្រាស់​សារធាតុ​នេះ​តិចតួច​បំផុត​ដែរ ។

សរុបសេចក្តី​មក សមាសធាតុ Resveratrol ហាក់​មិន​ផ្តល់​អត្ថប្រយោជន៍​អ្វី​សូ​ម្បី​បន្តិច​ដល់​សុខភាព​អ្នក​ប្រើប្រាស់​នោះ​ឡើយ ។ ទោះជា​យ៉ាងណា ការ​រក​ឃើញ​លើក​នេះ​មិន​បាន​ទាត់​ចោល​នូវ​លទ្ធភាព​ដែល​ថា ស្រា​និង​ប្រភព​អាហារ​មាន​ផ្ទុក Resveratrol ដទៃ​ទៀត​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នោះ​ដែរ ប៉ុន្តែ​បាន​គូសបញ្ជាក់​ថា អត្ថប្រយោជន៍​សុខភាព​នៃ​ស្រាក្រហម​និង​អាហារ​ផ្សេង​ទៀត​អាច​បានមក​ពី​សមាសធាតុ​ផ្សេង​ដែល​មិនមែន​ជា Resveratrol  ៕