ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ​ចាប់ពីថ្ងៃ២០ដល់២៦ តុលាកម្ពុជារងសម្ពាធខ្ពស់ពីចិន និងឥណ្ឌាធ្វើឲ្យតំបន់នៅជាប់ប្រទេស វៀតណាមភ្លៀងធ្លាក់ច្រើនលាយផ្គរ រន្ទះ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​ពិសេស​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​អន្លើ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២០-២៦ ខែតុលា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​ពិសេស​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​អន្លើ ។

Picture

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២០-២៦ ខែតុលា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៩ តុលា​បាន​លើក​ឡើង​ថា នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ភាគ​ខាងជើង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន រីឯ​ភាគ​ខាងត្បូង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ។

Picture

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣ អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ ។

Picture

ជាមួយ​គ្នា​នោះ​នៅ​បណ្តា​រាជធានី ខេត្ត​ភាគ​ខាងក្រោម និង​មាន​ព្រំប្រទល់​ជាប់​វៀតណាម​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣​អង្ស​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣​អង្ស​សេ អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

Picture

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២​អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ៕

Picture