ថាកុំឱ្យគេឮ
ភ្នំមួយឈ្មោះ ភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវមន្ត្រីថា្នក់ធំម្នាក់ដែលរដ្ឋអំណាចមួយនៅទីនោះប្រាប់ថា ជារដ្ឋលេខាធិការនៅក្រសួងមួយ បានឈូសឆាយប៉ាតណាប៉ាតណីរាប់រយហិកតា
ភ្នំមួយឈ្មោះ ភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវមន្ត្រីថា្នក់ធំម្នាក់ដែលរដ្ឋអំណាចមួយនៅទីនោះប្រាប់ថា ជារដ្ឋលេខាធិការនៅក្រសួងមួយ បានឈូសឆាយប៉ាតណាប៉ាតណីរាប់រយហិកតា
ភ្នំមួយឈ្មោះ ភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវមន្ត្រីថា្នក់ធំម្នាក់ដែលរដ្ឋអំណាចមួយនៅទីនោះប្រាប់ថា ជារដ្ឋលេខាធិការនៅក្រសួងមួយ បានឈូសឆាយប៉ាតណាប៉ាតណីរាប់រយហិកតា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។
ភ្នំពក ជាសម្បត្តិធម្មជាតិរបស់រដ្ឋ ឈូសអី ឈូសទៅ ព្រោះគាត់មានអំណោច ។ ប៉ុន្តែមិនត្រឹមតែឈូសភ្នំទេ គាត់ឈូសយកដោយទាំងដីស្រែចម្ការរាប់រយហិកតាតាមជើងភ្នំរបស់អ្នកស្រុកក្នុងតំបន់ធ្វើឱ្យមានការភ្ញាក់ផ្អើល និងបះបោរតវ៉ាយ៉ាងកក្រើក ។
លោកប្រធានភូមិ លោកមេឃុំ អភិបាលរងស្រុកម្នាក់ប្រាប់កោះសន្តិភាពថា អ្នកឈូសជាមន្ត្រីធំម្នាក់មកពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ។ ពួកគាត់ដឹងដែរ តាមរយៈប្រជាពលរដ្ឋប្ដឹង ប៉ុន្តែគាត់ជារដ្ឋអំណាចតូចតាចធ្វើម៉េចហ៊ានទៅ ? ចំណែកមួយចំហៀងភ្នំខាងកើត មានមន្ត្រីម្នាក់ទៀតមកពីក្រសួងបរិស្ថាន ក៏កំពុងរំលោភយកដែរ ។
ព័ត៌មានលម្អិតយ៉ាងណាទៀតនោះ នឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ព្រោះការសុំបំភ្លឺពុំទាន់ទទួលបានគ្រប់ជ្រុងជ្រោយនៅឡើយ តើឈ្មោះអីដែលថ្លើមពាសមេឃយកគ្រឿងចក្រឈូសភ្នំ ឈូសដីស្រែចម្ការ ក្លាយជាវាលបែបនេះ… ? ចំណែកលោកមេឃុំកំពុងសម្ងំសុខ ទុកឱ្យអ្នកស្រុកសម្ងំទុក្ខទៅចុះ…ហេ! ហេ !
ចែករំលែកព័តមាននេះ