ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​ដែល​មិន​អាច​ខ្វះ​គ្នា​បាន

10 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ រួម​ជាមួយ​មន្ត្រីរាជការ ក្រុម​យុវជន អាជ្ញា ធរ​ដែនដី​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​រួម​ទាំង​ក្រុម​គ្រួសារ​កង​ទ​ព័ នៅ​កងពលតូច​អន្តរា​គម​ន៏ លេខ​៩​ចំណុះ​ឲ្យ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​ឈរជើង​នៅ​ទិស​មុំ​៣ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ស្រប​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ក៏​បាន​ចាត់តាំង​ជា​ប្រតិភូ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​១​ចំនួន​ធំ​ទៅ​ផ្តល់​ជូន​កង​ទ​ព័ និង​ក្រុម​គ្រួសារ​តាម​បណ្តា​វរៈ​សេនា​តូច​ដែល​បាន​ចង​សម្ព​ន្ធ័​ភាព​ជាមួយ​គ្នា ដើម្បី​ចូលរួម​អប អរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ក្នុង​ឱកាស​នោះ​លោកប៉ា សុ​ជាតិ​វង្ស មាន​ប្រសា​ស​ន៏​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​គណៈ​អភិបាល រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២ បាន​ចុះ​មក​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មក​ជូន​ដល់​កង ទ​ព័​នៅ​សមរភូមិ​មុខ​ទិស​ប្រាសាទព្រះវិហារ ពិសេស​កងពលធំ​អន្តរា​គម​ន៏​លេខ​៣ កងពល តូច​អន្តរា​គម​ន៏​លេខ​៩ ក៏​ដូច​វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣​ដែល​ជា​អង្គភាព​សម្ព​ន្ធ័​មិត្ត ជាមួយ​សាលា​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​សន្តិសុខ ស្ថេ​រ​ភាព​នយោបាយ​មាន ភាពល្អ​ប្រសើរ​ជា​ការ​ផ្តល់​ឱកាស​ដល់​ដំណើរការ​អភិវឌ្ឍ​ន៏​ប្រទេស​ជាតិ​។

ជាមួយនឹង​ការ​គោរព​ដឹងគុណ​ចំពោះ​វីរៈភាព ការ​លះបង់ និង​ការ​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ ការពារ​បូរណៈភាព​ទឹកដី​របស់​វី​រៈ​កង​ទ​ព័រ​បស់​យើង ។ អភិបាល​រាជធានី​បាន កោតសរសើរ ដល់​កង​ទ​ព័ និង​គ្រួសារ ដែល​បាន​រួមចំណែក​អភិវឌ្ឍ​ន៏​មូលដ្ឋាន ការ​បង្កបង្កើន​ផល ការ​ចិញ្ចឹមសត្វ​ជាដើម ដែល​បាន​ប្រែក្លាយ​ជីវភាព​របស់​បងប្អូន​កាន់តែ​ប្រសើរ​ឡើង និង​បាន​រួមចំណែក​ធ្វើ​ឲ្យ​តំបន់​ឈរជើង​របស់​កង​ទ​ព័ មានការ អភិវឌ្ឍ​ន៏​ប្រែ​មុខមាត់​ថ្មី ពី​តំបន់​ដែល​មាន​តែ​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម មក​ជា​ពណ៌​បៃតង​ស្រស់បំព្រង​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​។

លោកប៉ា សុ​ជាតិ​វង្ស បញ្ជាក់​ថា កម្ពុជា​មាន​២ គឺ​ទី​១.​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន ដែល​មាន​សារព័ត៌មាន​ខ្លះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​មិន​សុច្ចរិត មូល​បង្កាច់​ខុស​ការ​ពិត​បង្ក​ការ​ញុះញង់ ដើម្បី​ម​ហិ​ច្ឆិ​តា​នយោបាយ​អូស​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បដិវត្ត​ពណ៌​ទៅ​តាម​ការ​ចង់ បាន​របស់​ពូក​អគតិ ទី​២.​កម្ពុជា​ពិត​ដែល​យើង​កំពុង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច​កើនឡើង ការ​បែងចែក​ផល​នៃ​កំណើនសេដ្ឋកិច្ច​នោះ ដោយ​សមត្ថភាព​រយៈពេល ជាង ៣០​ខែ​នៃ​អណ​ត្តិ​ទី​៥ រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​កំណែទម្រង់​ច្រើន វិស័យ​ដែល​ជា គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ហើយ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​សង្គម​គឺជា​ឳ​កាស​មាស​សំរាប់​ការ​អភិវឌ្ឍ​ន៏ ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សាលា​រាជធានី​ភ្នំពេញ​តែង​ស្ថិត​នៅ​ជាប់​ជាមួយ​វី​រៈ​កង​ទ​ព័រ​បស់​យើង​ជា​និច្ច តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន​សែន ជា​នាយក​រដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​សម្តេច​តែង​បាន​គិតគូរ​ពី​សុខទុក្ខ​របស់ កង​ទ​ព័ និង​គ្រួសារ​កង​ទ​ព័​នៅ​គ្រប់​កងឯកភាព​ដែល​កំពុង​ឈរជើង​ការពារ​បូរណៈភាព​ទឹកដី​ដ៏​អង់អាច​ក្លាហាន ក៏​ដូច​ជា​ការ​បង្កើន​នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ រវាង​កង​ទ​ព័​នៅ​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​ដែល​មិន​អាច​ខ្វះ​គ្នា​បាន​។

លោក​អភិបាល​រាជធានី ក៏​បាន​លើក​ឡើង​ពី​ការ​បន្ត​ចង​សម្ព​ន្ធ័​មេត្រីភាព​រវាង​អាជ្ញាធរ​ខណ្ឌ​មន្ទីរ អង្គភាព​ជាមួយ  អង្គភាព​កងទ័ព​នៅ​សមរភូមិ​មុខ​ថែម​ទៀត​។ ក្នុង​ពេល​នោះ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្តល់​ជូន​អង្គភាព​កង​ទ​ព័​ដាច់​ដោយឡែក​ៗ​ពី​គ្នា​ដែល​ក្នុង​នោះ​មាន កងពលធំ​អន្តរា​គម​ន៏​លេខ​៣​ចំនួន​២០​លាន​រៀល ជូន​នាយទាហាន នាយទាហានរង​ចំនួន​៦០​នាក់​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល ថ្នាំពេទ្យ​១៧​មុខ មី​៣០០​កេស ទឹកត្រី​១៥០​យួរ ទឹកស៊ីអ៊ីវ​១៥០​យួរ សៀង​៨​កាន ទឹក​សុទ្ធ​៦០០​កេស និង​ផ្តល់​ថវិកា​១៨.៨៤០​ដុល្លារ សម្រាប់​សាងសង់​ដំបូល​អាគារ​សាល​ប្រជុំ​។ ជូន​កងពលតូច​អន្តរា​គម​ន៏​លេខ​៩ មាន​ម៉ាស៊ីន​ច្រូតស្រូវ​១​គ្រឿង ត្រាក់​ទ​រ័​១​គ្រឿង ថវិកា​១០​លាន​រៀល ឧបត្ថម្ភ​លោក​មេបញ្ជាការ បញ្ជាការ​រង​៦៨​នាក់​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល ជូន​នាយ និង​ពល​ទាហាន ១៨៨៩​នាក់ ក្នុង​ម្នាក់​៥​ម៉ឺន​រៀល ថ្នាំពេទ្យ​១៧​មុខ មី​៥០០​កេស ទឹកត្រី​១៥០​យួរ ទឹកស៊ីអ៊ីវ​១៥០​យួរ សៀង​១០​កាន ទឹក​សុទ្ធ​៩០០​កេស​។

ជូន​វី​រៈន​គរ បាល​ការពារ​ព្រំដែន​៧៩៣​នូវ​ថវិកា​១០​លាន​រៀល មេបញ្ជាការ បញ្ជាការ​រង​៥​នាក់​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល ពល​នគរបាល ៣២៣​នាក់​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល ថ្នាំពេទ្យ​១៧​មុខ ទឹកត្រី ទឹកស៊ីអ៊ីវ សៀង ទឹក​សុទ្ធ​រួម​ទាំង ការ​ឧបត្ថម្ភ​ថវិកា​៣​លាន​រៀល​សម្រាប់​ទិញ​ប្រេងម៉ាស៊ូត​១ ០០០​លី​ត្រ​។ ចូល​បច្ច័យ​សម្រាប់​កសាង​សាលា​ធម្មសភា​មួយ​កន្លែង​១០​លាន​រៀល​។ ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន​២០​លាន​រៀល ជូន​គ្រឿង​ឧបភោគបរិភោគ​ដូច​នៅ​អង្គភាព​កង​ទ​ព័ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៦០០ ដុល្លារ​ដល់​ស្ថានីយ​វិទ្យុ​អែ​ហ្វ​អឹ​ម ស្រអែម​ផង​ដែរ​។

ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​នៅ​តំបន់​ប្រាសាទព្រះវិហារ​នេះ​ដែរ គណៈប្រតិភូរ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​អញ្ជើញ​ឡើង​ទៅ​លើ​ប្រាសាទព្រះវិហារ​ដើម្បី​ប្រារ​ព្វ​ពិធី​តាម​បែប​សាសនា​មានការ​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​ទស្សបារមី​បុព្វបុរស​ខ្មែរ និង​បួងសួង​សុំ​សេចក្តីសុខ​នៅ​ប៉ូ​យ​តា​ឌី​ដែល​ជា​មេ​ទ​ព័​ដ៏​ខ្លាំងពូកែ​របស់​ខ្មែរ​ដែល​បាន​លះ បង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​មិន​ចុះ​ញ៉ម​ជាមួយ​សត្រូវ​ឈ្លានពាន​ជា​ដាច់ខាត និង​សូម​ឲ្យ​បារមី​វី​រៈ​បុព្វបុរស​តាម​ជួយ​បីបាច់​ថែរក្សា​កង​ទ​ព័​ដែល​កំពុង​ឈរជើង​ការពារ​បូ​រណៈ​ទឹកដី​ឲ្យ​មានជោគ​ជ័យ​ជា​និច្ច​ហើយ​រាល់​ការ​ប៉ុនប៉ង​ណាមួយ​រំលោភ​មក​លើ​បូ​រណៈ ភាព​ទឹកដី​ខ្មែរ សូម​ឲ្យ​វិនាស​អន្តរាយ និង​សុំ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សុខ សន្តិភាព និង​ការ​អភិវឌ្ឍ​ន៏​ជា​និរន្តរ៍ ៕