ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលរដ្ឋ​រង​គ្រោះ​​ដោយ​អគ្គិភ័យ​​១០​គ្រួសារ​ ទទួល​​អំណោយ​ពី​សហភាព​សហ​ម្ព័​ន្ឋ​យុវជន​កម្ពុជាសាខាខេត្ត​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សហភាព​សហ​ម្ព័​ន្ឋ​យុវជន​កម្ពុជាខេត្ត​​ ដឹកនាំ​ដោយលោក ស្រ៊ុន ស្រ៊​ន់ អភិបាលរង​ខេត្ត និងជា​ប្រធាន​សហភាព​សហ​ម្ព័​ន្ឋ​យុវជន​កម្ពុជាសាខា​ខេត្ត​ ​បាន​នាំ​យក​អំណោយ

ខេត្ត​ព្រះ​សីហ​នុ ៖ សហភាព​សហ​ម្ព័​ន្ឋ​យុវជន​កម្ពុជាខេត្ត​​ ដឹកនាំ​ដោយលោក ស្រ៊ុន ស្រ៊​ន់ អភិបាលរង​ខេត្ត និងជា​ប្រធាន​សហភាព​សហ​ម្ព័​ន្ឋ​យុវជន​កម្ពុជាសាខា​ខេត្ត​ ​បាន​នាំ​យក​អំណោយ​​ទៅ​ចែក​ជួន​ពលរដ្ឋ​​ចំនួន​១០​គ្រួសារ ​ដែល​​​​រងគ្រោះ​ដោយ​អគ្គិ​ភ័យ​កាលពី​១៧​ ​មីនា​ កន្លង​ទៅ​នេះ ​​​​នៅ​ក្រុងព្រះ​សីហនុ ។​

​អំណោយ​ដែល​​យក​មក​ចែក​ជូន​ដល់​​​អាជីវករ លោកគ្រូ អ្នក​គ្រួ ​ដែល​រង​គ្រោះ​​ដោយ​អគ្គិ​ភ័យបំផ្លាញ​លំនៅ​ឋាន​​ នា​ព្រឹក​ថ្ងៃ​ទី​២០ ​​មីនា នេះ​ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ ​អង្ករ​១​បាវ​ ស្មើនឹង​៥០​គីឡូក្រាម ​​សារុង​​១​ ​ភួយ​​១ ​​មី៣​​កេស ​ត្រីខកំប៉ុង​​២​យួរ ទឹកត្រី​១​យួរ ​ទឹក​ស៊ី​អ៊ីវ​១​​យួរ​ ​អំបិល​២គីឡូក្រាម​ ប៊ី​ចេ​ងកន្លះ​គីឡូក្រាម​ ស្ករស​​២​គីឡូក្រាម ​​សាប៊ូ១​គីឡូ​ក្រាម​​ និង​​ប្រាក់​​​៣០​ម៉ឺន​រៀលផង​ដែរ​​ ៕