ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​បាយ​បែកគំនិត​ចូល​យក​ម៉ូតូ​កញ្ចាស់ និង​អា​គុយ​២​គ្រឿង លុះ​ម្ចាស់​មក​ទាន់​ផ្អើល

2 ឆ្នាំ មុន
  • មណ្ឌលគិរី

កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ដីចំការ​ក្បែរ​អូរ​ឡូ​ស ស្ថិត​ក្នុងភូមិ​ពូ​លូ​ង សង្កាត់​-​ក្រុង​សែន​មនោ​រម្យ ខេត្

ខេត្តមណ្ឌលគិរី ៖ បើ​តាម​មាន​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ដីចំការ​ក្បែរ​អូរ​ឡូ​ស ស្ថិត​ក្នុងភូមិ​ពូ​លូ​ង សង្កាត់​-​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​អំពើ​ចោរកម្ម​មួយ​បាន​កើតឡើង បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចូល​ទៅ​លួច​យក​ទ្រព្យសម្បត្តិ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ ប៉ុន្តែ​ទីបំផុត​ជនសង្ស័យ​ដែល​ជា​ចោរលួច​ម៉ូតូ​កញ្ចាស់​១​គ្រឿង សូ​ម្បី​អា​គុយ​ប្រើ​មិនកើត​ក៏​លួច​ដែរ​នោះ ត្រូវ​បា​ម​ម្ចាស់​មក​ទាន់ រួច​ដេញ​រត់​ចូល​ព្រៃ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ជួយ​អន្តរាគមន៍ ហើយ​ក៏​ក្របួច​បាន​ភ្លាម​ៗ​ផង ។

ក្រោយ​ឃាត់ខ្លួន​ទើបបាន​ស្គាល់​មុខមាត់​របស់​ចោរ​ដែល​មានឈ្មោះ ឡុ​ច លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មុខរបរ​ជា​កម្មករ​វាយ​ថ្ម ស្នាក់​នៅ​ភ្នំ​បាយ​ឆៅ ស្ថិត​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ញ៉​ក់ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ចូល​លួច​យក​ម៉ូតូ​កញ្ចាស់​១​គ្រឿង និង​អា​គុយ​២​គ្រឿង ខណៈ​ពេល​ដែល​ម្ចាស់​ទុក​នៅ​ខាងក្រោម​ផ្ទះ រួច​ក៏​បាន​ចេញ​ទៅ​លេង​ស្រុក​កំណើត ។ ក្រោយមក​ជនសង្ស័យ​ក៏​បាន​ចូល​ធ្វើ​សកម្ម​ភាព​លួច​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ចេញ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​មក​ទាន់ ហើយ​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឱ្យ​ជនសង្ស័យ​ដែល​ជា​ចោរ​ជើង​ថ្មី​មានការ​ភ័យ​ខ្លាច​គេ​ចាប់​វាយ ក៏​បាន​ទុក​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ចូល​ព្រៃ ដើម្បី​គេច​យករួចខ្លួន​មួយ​គ្រា ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ជន​រង​គ្រោះ​ក៏​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ទៅ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់រ​មនា ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​ឃាត់ខ្លួន​ចោរលួច​ទាំង​ថ្ងៃ ។ ការ​តាម​ប្រមាញ់ និង​ចាប់ខ្លួន​ចោរលួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​រត់​ចូល​ព្រៃ​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​មូល​ដ្នា​ន​បាន​ប្រើ​ពេលវេលា​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ទើបត្រូវ​ក្របួច​ចោរ​បាន។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ និង​អា​គុយ​កញ្ចាស់​របស់​ប្រជាពលរដ្ឋ​នោះ​ពិតប្រាកដ​មែន ដោយ​ឃើញ​ម្ចាស់​គេ​មិន​នៅផ្ទះ ស្រប​ពេល​ខ្លួន​ជា​កម្មករ​សំណង់​វ៉ៃ​ថ្ម ខ្វះខាត​លុយ​ទិញ​បាយ​បរិភោគ ។ ទោះបី​យ៉ាងណា​ក្តី ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ