ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់​ស្ត្រីម្នាក់​​សម្រេច ត្រូវ​​បងប្អូន​នាង​តាម​រកឃើញ ប្រតាយប្រតប់​គ្នា​យក​បាន​ម៉ូតូ​១​គ្រឿងវិញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យបង្ខំចិត្ត​ផ្តួល រត់​ចោល​យក​តែ​រួចខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​

រាជធានី​ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យបង្ខំចិត្ត​ផ្តួល រត់​ចោល​យក​តែ​រួចខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ពី​ស្ត្រី​ម្នាក់​នៅ​ក្នុងភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្រេច ហើយ​ត្រូវ​បងប្អូន ម្ចាស់​កាបូប​ជិះ​ម៉ូតូ​តាម​រក​ឃើញ​នៅ​ចំណុច​ផ្ទះ​ជួល ។ ​ទោះបីជា​យ៉ាងណា ជនសង្ស័យ​​បាន​រត់គេច​ដោយ​ផ្លោះ​របង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាត់​ស្រមោល​។

ហេតុការណ៍​​ដេញ​ឃាត់ខ្លួន​សង្ស័យ​ខាងលើ​នេះ​ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុចផ្ទះ​ជួល ស្ថិត​​ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ម៉ូតូ​​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ផ្តួល​ចោល​នោះ​ម៉ាក​ស្គូ​ពី​ ពណ៌​ស ស៊េរី​​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១IT-៩៥៣៨ ។

​តាម​ប្រភពពី​ស្ត្រី​ម្ចាស់កាបូប​ឈ្មោះ​អាយ សំ​អឿ​ន អាយុ ៣៥​ឆ្នាំ មុខរបរ​លក់​គុយទាវ នៅ​ផ្សា​របឹង​បៃតង ក្នុង​សង្កាត់​សំរោង​ក្រោម បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹកថ្ងៃកើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​២​នាក់​បងប្អូន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ប្រុង​ទៅ​ដក​លុយ ។ ​នៅ​ពេល​ទៅ​ដល់​ផ្លូវ​រថភ្លើង មុខ​វត្ត​ត្រពាំង​ឈូក ស្រាប់តែ​ជនសង្ស័យ​២​នាក់​ដែល​ចូល​ញាំ​អី​នៅ​ហាង​គុយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ​និងម៉ូតូម៉ាក​​ស្គូ​​ពី​តាម​ និង​បាន​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​​របស់គាត់​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​។

​តាម​​​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ ឆ.ក់​យក​ទៅ​នោះ មាន​ប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​រៀល , អត្តសញ្ញាណប័ណ្ណ​, កាត​ចាក់​វ៉ាកសាំង ព្រមទាំង​មាន​ឯកសារ​មួយ​ចំនួន​ទៀត ។ ​បន្ទាប់​ពី ត្រូវ​ជនសង្ស័យ គាត់​ក៍បាន​ប្រាប់​បងប្អូន ជិះ​ម៉ូតូ​ចំនួន៣​គ្រឿង​តាម​រក​ពី​ភិនភាគ​ជនសង្ស័យ ដែល​បាន​ចំណាំ​មុខ និង​ភិនភាគ​ច្បាស់​នោះ​។

តាម​ប្រភពពី​​បងប្រុស​របស់​ម្ចាស់​កាបូប បានអោយ​ដឹង​ថា នៅ​ព្រឹក​នោះ គាត់​បាន​ជិះ​ម៉ូតូ​តាម​រក​និង​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ នៅ​ម្តុំ​ចំការ​ព្រីង ដែល​បាន​ប្តូរ​មក​ជិះ​ម៉ូតូ​ស្តុ​ប​ពី​វិញ ​។ ​ខ​ណះ​នោះ គាត់​ក៍បាន​តាម​រហូត​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចូល​ផ្ទះ​ជួល​ខាង​លើ ក៍បាន​ចាំ​ឃ្លាំង​មើល​ និង​ទាក់ទង​បងប្អូន អោយទៅ​ជួយ​​ដែរ តែ​ជនសង្ស័យ​ដឹងខ្លួន ក៍បាន​ជិះ​ម៉ូតូ​ចេញ​ប្រុង​គេចខ្លួន ហើយ​គាត់​ក៍​ស្ទុះ​ទៅ​ប្រតាយ​ចាប់ដក​សោ បណ្តាល​អោយ​ដួល​ម៉ូតូ​ ហើយ​ជនសង្ស័យ រត់គេច​ខ្លួន​បាត់​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ មានការ​ដេញ​​តាម​ចាប់​ជនសង្ស័យ និង​ស្រែក​ចោរ​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ជនសង្ស័យ ក៍បាន​រត់គេច​បាត់​ស្រមោល​ ។​ ភ្លាម​ៗ នគរបាល​ប៉ុស្តិ៍ និង​ខណ្ឌ​ក៍បាន​ចុះ​ទៅ​អន្តរាគមន៍​តាម​រុក​រកដែរ តែ​ត្រូវ​ជនសង្ស័យ​គេច​បាត់​បន្សល់​ទុក​តែ ម៉ូតូ​១​គ្រឿង ។

ម៉ូតូ​១​គ្រឿង​នោះ ត្រូវ​បាន​នគរបាល​ដកហូត​រួច​ក៍បាន​ប្រគល់​ទៅ​អោយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​បន្ត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ