ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនថាថ្ងៃបុណ្យ ឬចុងសប្តាហ៍ពលរដ្ឋបន្តដើរកម្សាន្តកើនឡើង

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានសន្និដ្ឋានថា សកម្មភាពដើរកម្សាន្តរបស់ពលរដ្ឋនាពេលចុងក្រោយនេះកើនឡើងជានិច្ច ។ ការកើនឡើងនៅពេលដែលកម្ពុជាកំពុងឈានទៅរកការបើកប្រទេសពេញលេញ ពិសេសការទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សំាងហើយនៅចុងឆ្នាំនេះ ។ លោក ថោង…

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានសន្និដ្ឋានថា សកម្មភាពដើរកម្សាន្តរបស់ពលរដ្ឋនាពេលចុងក្រោយនេះកើនឡើងជានិច្ច ។ ការកើនឡើងនៅពេលដែលកម្ពុជាកំពុងឈានទៅរកការបើកប្រទេសពេញលេញ ពិសេសការទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សំាងហើយនៅចុងឆ្នាំនេះ ។

Picture

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា ក្នុងរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៥-១៧ ខែតុលា ឆ្នាំ ២០២១ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣ នាក់ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅ តែមានសកម្មភាពគួរកត់សម្គាល់ ទោះបីមានការថមថយចំនួនខ្លះក៏ដោយ ។ ជាក់ស្តែង តួលេខចុងសប្តាហ៍ (៣ ថ្ងៃ) ខាងលើ មានការថយចុះប្រមាណ ៤៣.៤៦% ធៀបនឹងចុងសប្តាហ៍កន្លងមកក្រោយពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨.២១% ។

Picture

គោលដៅទេសចរណ៍សំខាន់ៗ ដែលពលរដ្ឋដើរកម្សាន្តនាពេលកន្លងមកមាន ខេត្តព្រះសីហនុ ២៨,៧២៨នាក់ រាជធានីភ្នំពេញ ២៥,៦៩៨ នាក់ ខេត្តកំពត ១៨,៤៣៧ នាក់ខេត្តកំពង់ស្ពឺ ៨,៥៥៥ នាក់ ខេត្តសៀមរាប ៧,៦៨៧ នាក់ ខេត្តពោធិ៍សាត់ ៧,៤៥៩ នាក់ និងខេត្តកែប ៧,១៣៦ នាក់ ។ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅ ពេលចូលរមណីយដ្ឋានជាដើម ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ ៕

Picture
Picture