ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រមិលគុណ​គេ

2 ឆ្នាំ មុន

ក្នុង​នាម​យើង​ជា​បរិវារ​ឬ​ជា​សមាជិក​ក្រោម​បង្គាប់​ក្នុង​ស្ថាប័ន​ឬ​អង្គភាព​ណាមួយ យើង​មិន​គួរ​រមិលគុណ​ចៅហ្វាយនាយ​ដែល​ធ្លាប់​ផ្តល់​ផលប្រយោជន៍ ផ្តល់​សេចក្តីសុខ​ដល់​យើង​ឡើយ ហើយ​ត្រូវ​ចង​ចាំ​ថា មនុស្ស​រមិលគុណ​មិន​ដែល​ចម្រុងចម្រើន​ឡើយ និង​នាំ​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ព្រោះ​ជា​ទ​ង្វើ​ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​លែង​ទុកចិត្ត ។ ហេតុនេះ​ធ្វើ​ជា​មនុស្ស បើ​ទោះជា​អ្នក​ដទៃ​គេ​មិន​ទាមទារ​ការ​តបស្នង​ចំពោះ​គុណ​បំណាច់​ដែល​គេ​បាន​ជួយ​ក្នុង​គ្រា​ណា​ក៏​ដោយ…

ក្នុង​នាម​យើង​ជា​បរិវារ​ឬ​ជា​សមាជិក​ក្រោម​បង្គាប់​ក្នុង​ស្ថាប័ន​ឬ​អង្គភាព​ណាមួយ យើង​មិន​គួរ​រមិលគុណ​ចៅហ្វាយនាយ​ដែល​ធ្លាប់​ផ្តល់​ផលប្រយោជន៍ ផ្តល់​សេចក្តីសុខ​ដល់​យើង​ឡើយ ហើយ​ត្រូវ​ចង​ចាំ​ថា មនុស្ស​រមិលគុណ​មិន​ដែល​ចម្រុងចម្រើន​ឡើយ និង​នាំ​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ព្រោះ​ជា​ទ​ង្វើ​ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​លែង​ទុកចិត្ត ។

ហេតុនេះ​ធ្វើ​ជា​មនុស្ស បើ​ទោះជា​អ្នក​ដទៃ​គេ​មិន​ទាមទារ​ការ​តបស្នង​ចំពោះ​គុណ​បំណាច់​ដែល​គេ​បាន​ជួយ​ក្នុង​គ្រា​ណា​ក៏​ដោយ ក៏​យើង​ជា​អ្នក​ទទួល​បាន​ផល​អំពី​គេ​នោះ​គប្បីរ​រក​ឱកាស​ដ៏​សមគួរ​ណាមួយ​ដើម្បី​តបស្នង​សងគុណ​ចំពោះ​សេចក្តី​ល្អ​របស់​គេ​វិញ គឺ​មិន​ត្រូវ​បំភ្លេច​គុណ​អ្នក​ដទៃ​ចោល​នោះ​ឡើយ ។

ធ្វើ​ជា​មនុស្ស​ត្រូវ​ចេះ​ដឹងគុណ​អ្នក​ដែល​ធ្លាប់​ជួយ​យើង ហើយ​ត្រូវ​តបស្នង​សងគុណ​អ្នក​ដែល​ធ្លាប់​មានគុណ​នោះ​វិញ​ដោយ​ចិត្តមេត្តា ករុណា ទើប​បានជា​កុសលផល​បុណ្យ​ដែល​នឹង​ចម្លង​ខ្លួន​យើង​ឱ្យ​បាន​ផុត​ពី​ទុក្ខទោស​ទាំងឡាយ​នៅ​ក្នុង​វដ្តសង្សារ​នេះ ។

ធ្វើ​ជា​មនុស្ស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កតញ្ញុតាធម៌ និង​ភាព​ស្មោះត្រង់​ជា​និច្ច ដោយហេតុ​ថា មនុស្ស​ល្អជា​យាន​ជួយ​អូស​ទាញ​អ្នក​ដទៃ​ឱ្យ​សាង​អំពើ​ល្អ​ដូច​ខ្លួន​យើង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ