ទុស្សេខ្សែភ្លើងឆេះបង្គោលភ្លើងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើបង្គោលខ្សែភ្លើងបង្កការផ្អើលឆោឡាដល់រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ព្រោះខ្លាចឆេះរាល
រាជធានីភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើបង្គោលខ្សែភ្លើងបង្កការផ្អើលឆោឡាដល់រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ព្រោះខ្លាចឆេះរាល
រាជធានីភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើបង្គោលខ្សែភ្លើងបង្កការផ្អើលឆោឡាដល់រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ព្រោះខ្លាចឆេះរាលដាលដល់ផ្ទះអ្នកជិតខាងកាលវេលាម៉ោង៥និង២០នាទីទៀបភ្លឺថ្ងៃទី២០ មីនា នៅចំណុចកែងផ្លូវលេខ២០៥និងលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើបង្គោលភ្លើងហើយក៏ហៅរថយន្តសង្គ្រោះពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ប៉ុន្តែរថយន្តមិនទាន់មកដល់ផងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងតទុយោចេញពីផ្ទះមកបាញ់ពន្លត់ទើបរលត់ ។ រថយន្តពន្លត់អគ្គិភ័យ២គ្រឿងក៏មកដល់ ៕
ចែករំលែកព័តមាននេះ