ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធខេត្តស្វាយរៀង ធ្វើការចាប់ខ្លួន ខណៈកំពុងដឹកគោដើរលក់ពេញស្រុក ពេញភូមិ កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៨ មីនា ២០១៦ ស្ថិតក្នុងភូមិប្ញស្សីព្រៃ ឃុំកំពង់ចម្លងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅមុនពេលឃាត់ខ្លួន សមត្ថកិច្ចបានទទួលព័ត៌មានពីពលរដ្ឋថា មានបុរសម្នាក់ដឹកគោមួយក្បាល ដើរលក់ក្នុងតម្លៃថោក (គឺ៨០០.០០០) ហើយគ្មាននរណាហ៊ានទិញនោះទេ ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏មានការសង្ស័យ ក៏ចុះទៅសួរនាំជននោះ ស្រាប់តែភ័យស្លន់ស្លោរត់ចោលគោ តែត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចម្លង ដេញតាមចាប់ រួមទាំងជួបកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ស្ទាក់ចាប់បានតែម្តង ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេលួចគោនោះតាំងពីម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ មីនា និងបានដឹកគោដើរលក់ឱ្យគេឯង ប៉ុន្តែគ្មានអ្នកណាទិញទេ ហើយក៏បានជួនសមត្ថកិច្ចសួរនាំ រូបគេភ័យពេកក៏រត់ចោលគោ ហើយជួបកម្លាំងកងរាជអាវុធហត្ថចាប់បានខ្លួនតែ
ម្តង។
ចែករំលែកព័តមាននេះ