ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លើកលែង​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំពោះ​កុមារ និង​យុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ រាល់ពេល​ចេញ​-​ចូល​សាលារៀន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីណែនាំ​បន្ថែម ស្ដី​ពី​ករណី​លើកលែង​កាតព្វកិច្ច បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីណែនាំ​បន្ថែម ស្ដី​ពី​ករណី​លើកលែង​កាតព្វកិច្ច បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ​លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំពោះ​កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ រាល់ពេល​ចេញ​-​ចូល​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ។

កន្លង​មក តាម​រយៈ​ការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប់​ជា​ប្រចាំ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា កុមារ និង​យុវវ័យ មាន​អាយុ​ក្រោម ១៨​ឆ្នាំ មិនមែន​ជា​ក្រុម​ហានិភ័យ ដែល​មានការ​ចម្លង​សកម្ម ប៉ុន្តែ គឺជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ។

ឈរ​លើ​មូលដ្ឋាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​បន្ថែម​ដល់ គណៈនាយក ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សិស្ស​-​និស្សិត មាតាបិតា​-​អាណាព្យាបាល និង​សាធារណជន​ទាំងអស់ នូវ​គោលការណ៍​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ