ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះងាយៗធ្វើឱ្យមាត់ធ្មេញមានសុខភាពល្អ ដែលមិនសូវមានអ្នកដឹង

1 ខែ មុន

ធ្មេញមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អជាទូទៅ ព្រោះថាប្រសិនបើធ្មេញរបស់អ្នកមិនល្អ អ្នកនឹងពិបាកទំពារអាហារ ហើយទោះបីជាអាហារធ្លាក់មកពីលើមេឃក៏នៅតែមិនឆ្ងាញ់សម្រាប់អ្នកដែរ។ ក្រៅពីដុសធ្មេញជារៀងរាល់ថ្ងៃ និង ទៅជួបពេទ្យធ្មេញតាមការណាត់ អ្នកក៏ត្រូវស្គាល់វិធីសាស្រ្តគន្លឹះងាយៗ ដែលមនុស្សភាគច្រើនគិតមិនដល់ផងដែរ។…

ធ្មេញមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អជាទូទៅ ព្រោះថាប្រសិនបើធ្មេញរបស់អ្នកមិនល្អ អ្នកនឹងពិបាកទំពារអាហារ ហើយទោះបីជាអាហារធ្លាក់មកពីលើមេឃក៏នៅតែមិនឆ្ងាញ់សម្រាប់អ្នកដែរ។ ក្រៅពីដុសធ្មេញជារៀងរាល់ថ្ងៃ និង ទៅជួបពេទ្យធ្មេញតាមការណាត់ អ្នកក៏ត្រូវស្គាល់វិធីសាស្រ្តគន្លឹះងាយៗ ដែលមនុស្សភាគច្រើនគិតមិនដល់ផងដែរ។

Picture

១. បើផឹកតែឬកាហ្វេ កុំភ្លេចដាក់ទឹកដោះគោ

ដើម្បីឱ្យធ្មេញរបស់អ្នកមើលទៅភ្លឺស្អាត អ្នកគួរតែយកចិត្តទុកដាក់ជាមុនចំពោះអ្វីដែលអ្នកដាក់ក្នុងមាត់របស់អ្នក។ ធ្មេញឡើងលឿង ភាគច្រើនគឺដោយសារតែអាហារនិងភេសជ្ជៈដែលយើងទទួលទាន។ ការទទួលទានតែឬកាហ្វេ វាជាសារធាតុអាស៊ីត និង ធ្វើឱ្យធ្មេញឡើងពណ៌មិនស្អាត។ ដូចនេះ ការដាក់ទឹកដោះគោលាយជាមួយ ធ្វើឱ្យជាតិអាស៊ីតខ្សោយជាងមុន និង ការពារមិនឱ្យមានការឡើងលឿងធ្មេញ។

២. ប្រើទុយយោប៊ឺត

មិនត្រឹមតែប្រភេទភេសជ្ជៈទេដែលយើងត្រូវយកចិត្តទុកដាក់ តែរបៀបនៃការផឹកក៏សំខាន់ផងដែរ។ នៅពេលដែលអ្នកមិនប្រើទុយយោប៊ឺត ភេសជ្ជៈរបស់អ្នកនឹងប៉ះផ្ទាល់ជាមួយនឹងធ្មេញ ហើយបង្កទៅជាការឡើងពណ៌ ក៏ដូចជាធ្វើឱ្យមានបញ្ហាពុកធ្មេញ។ ការប្រើប្រាស់ទុយយោប៊ឺត ជួយបន្ថយការប៉ះពាល់ផ្ទាល់រវាងធ្មេញនិងភេសជ្ជៈ។

៣. សម្អាតអណ្តាតរបស់អ្នក

អណ្តាតគឺជាកន្លែងប្រមូលផ្តុំរបស់បាក់តេរី​ ហើយនៅពេលដែលមិនត្រូវបានត្រួតពិនិត្យ វាអាចនាំឱ្យមានក្លិនមាត់មិនល្អនិងបញ្ហាធ្ងន់ធ្ងរថែមទៀត។ អណ្តាតដែលមានសុខភាពល្អមានពណ៌ផ្កាឈូក រាបស្មើ ដោយគ្មានផ្នែកក្រហម ស​ ឬលឿង។ ដូចនេះ ការដុសតែធ្មេញគឺមិនគ្រប់គ្រាន់នោះទេ។ អ្នកត្រូវតែគិតដល់អណ្តាតផងដែរ៕