ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានឱ្យកាសែត «ក្រុងកម្ពុជា» ប្រចាំខេត្តសៀមរាបម្នាក់ ខណៈពេលនិយាយទូរស័ព្ទសុខៗស្រាប់តែប្រកាច់បែកពពុះមាត់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៨ មីនា នេះ ស្ថិតនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ។
លោកវរសេនីយ៍ត្រី ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឱ្យដឹងថា មានពលរដ្ឋរាយការណ៍មកថា មានបុរសម្នាក់ជាអ្នកកាសែតបើករថយន្តមកឈប់ក្បែររោងកាត់សក់ ហើយសុំដេកលើអង្រឹង ពេលនោះជនរងគ្រោះទាញទូរស័ព្ទមកនិយាយសុខៗ ស្រាប់តែបែកពពុះមាត់ប្រកាច់ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាជួយសង្គ្រោះបឋម និងលើកជនរងគ្រោះដាក់លើរថយន្តរបស់ជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារអាក្ការៈធ្ងន់ធ្ងរពេក ជាអកុសលជនរងគ្រោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។
លោកអធិការ បានបន្តថា ជនរងគ្រោះឈ្មោះ ទុំ មោង អាយុ៤១ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យអង្គភាពកាសែត«ក្រុងកម្ពុជា» ប្រចាំខេត្តសៀមរាប ។ ក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះរួចមក បានសន្និដា្ឋនថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺខ្យល់គរ ពុំមែនជាករណីឃាតកម្មគិតទុកជាមុននោះទេ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ