ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​បុរស​បើករថយន្ត​បុក​រះ​ធ្វើ​ឱ្យ​ស្លា​.​ប់​៣​នាក់ ​របួសធ្ងន់​៣​នាក់ ទៅ​កាន់​តុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់​បុរស​ម្នាក់​ដែល​ជា​តៃកុង​រថយន្ត​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់​បុរស​ម្នាក់​ដែល​ជា​តៃកុង​រថយន្ត​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លា​.​ប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែតុលា ឆ្នាំ​២០២១ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លា​.​ប់ និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​មាន​បុរស​ម្នាក់ រួម​ដំណើរ​នឹង​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​ធុន​ត្រា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដូច​ហោះ រួច​ក៏​បាន​រេ​ចង្កូត​បុក​រះ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាងលិច​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ប្រមាណ​៥០​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស​.​ព​ជន​រង​គ្រោះ​ទាំង​៣​នាក់ និង​អ្នក​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ រួម​ដំណើរ​នឹង​បុរស​ម្នាក់​ទៀត​បើករថយន្ដ​មួយ​គ្រឿង​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7060 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ ហើយ​ព្យាយាម​បើក​រត់ឡើង​ទៅ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង​នោះ ក៏​បាន​រេ​ចង្កូត​មក​ទៅ​ខាងស្ដាំ​ដៃ រួច​ក៏​ឡើង​លើ​ចិញ្ចើម​ផ្លូវ ហើយ​បុក​រះ​ម៉ូតូ​រទេះ​លក់​សាច់​គោ​អាំង និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ រួម​ទាំង​ស្លាក​សញ្ញា​ចរាចរណ៍ បណ្ដាល​ឲ្យ​ដួល និង​បែកបាក់​រាយ​ពេញ​ផ្លូវ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​រង​ការ​ខូចខាត ។

ចំណែក​មនុស្ស​ប្រុស​ស្រី​៦​នាក់​ដែល​កំពុង​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​នោះ បណ្ដាល​ឲ្យ​ស្លា​.​ប់​៣​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ រីឯ​មនុស្ស​ប្រុស​-​ស្រី​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បង្ក និង​អ្នក​រួម​ដំណើរ បាន​នាំ​គ្នា​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់​ជូន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការ​រ​ដ្ឋា​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​។ ដោយឡែក​ស​.​ព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន​នេះ ជន​ត្រូវ​ចោទ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​នៅឡើយ ។

គួរ​រំលឹក​ទៀត​ថា ៖ បុរស​ម្នាក់​បើក​លឿន​ដូច​ហោះ​បុក​រះ ធ្វើ​ឱ្យ​មនុស្ស​ស្លា​.​ប់​៣​នាក់ និង​៣​នាក់​ទៀត​របួសធ្ងន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ