ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RHB INDOCHINA Bank ពង្រីក​សាខា​បន្ថែម​ឆ្លើយ​តប​តម្រូវការ​អតិថិជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​RHB INDOCHINA​បាន​សម្ពោធ​បើក​សាខា​ថ្មី​បន្ថែម​របស់​ខ្លួន​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក លី​ម លូ​ង​សេង អគ្គនាយក​នៃ​ធនាគារ

រាជធានី​ភ្នំពេញ ៖ ធនាគារ​RHB INDOCHINA​បាន​សម្ពោធ​បើក​សាខា​ថ្មី​បន្ថែម​របស់​ខ្លួន​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក លី​ម លូ​ង​សេង អគ្គនាយក​នៃ​ធនាគារ RHB INDOCHINA​និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត ។

លោក លី​ម លូ​ង​សេង អគ្គនាយក​នៃ​ធនាគារ​RHB INDOCHINA​មាន​ប្រសាសន៍​ថា ធនាគារ​នឹង​បន្ត​ពង្រីក​សាខា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​មហិច្ឆតា​របស់​សម្ព័ន្ធ​ធនាគារ​ក្នុង​ការ​ប្រែ​ក្លាយជា​ធនាគារ​ឈានមុខ​មួយ​នៅ​ក្នុង​តំបន់ ។ ធនាគារ​មាន​បំណង​ពង្រីក​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា និង​ប្រើប្រាស់​នូវ​បទ​ពិសោធន៍​និង​ជំនាញ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នៅ​ក្នុង​កា​រវិ​វត្ត​ទីផ្សារ និង​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បន្ត​ថា សាខា​ម៉ៅ​សេ​ទុង​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ទូលំទូលាយ​រាប់​ទាំង​ការ​ប្រើប្រាស់​និង​ធ្វើពាណិជ្ជកម្ម ដែល​រួម​មាន​ប្រតិបត្តិការ​ផ្ទាល់​ជាមួយ​បេឡាករ​សម្រាប់​ប្រភេទ​គណនី​ចរន្ត គណនី​សន្សំ និង​គណនី​បញ្ញើ​មាន​កាលកំណត់ សេវា​ប្តូរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សម្បទាន​ប្រាក់​កម្ចី ។ សាខា​នេះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​នៃ​ម៉ាស៊ីន​អេ​ធី​អឹ​ម
ដំបូង​បង្អស់​ដែល​មាន​មុខងារ​បម្រើ​ជូន​អតិថិជន​២៤​ម៉ោង​រួម​មានការ​ទទួល​ប្រាក់​បញ្ញើ ដក​ប្រាក់​បញ្ញើ ដាក់​មូល​ប្ប​ទា​នប​ត្រ និង​ដក​ទៅ​វិញ​ទៅ​មក​រូបិយប័ណ្ណ​ជា​ប្រាក់​រៀល និង​ដុល្លារ​ផង​ដែរ ។

RHB INDOCHINA Bank នៅ​មានកម្ម​វិធី​លើកទឹកចិត្ត​សម្រាប់​អតិថិជន​ថ្មី​ផង​ដែរ​ដូច​ជា រាល់​អតិថិជន​បើក​គណនី​បញ្ញើ​-​សន្សំ​ថ្មី​ជាមួយ​ប្រាក់​បញ្ញើ​អប្បបរមា​៥០​ដុល្លារ ឬ​ការ​បើកគណនី​ចរន្ត​ថ្មី​ជាមួយ​ប្រាក់​បញ្ញើ​អប្បបរមា​២៥០​ដុល្លារ​នឹង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ឱកាស​បើក​សម្ពោធ​សាខា​ថ្មី​នេះ ។ លើស​ពី​នេះ សម្រាប់​អតិថិជន​បើក​គណនី​មាន​កាលកំណត់​ចាប់ពី​៥.០០០​ដុល្លារ​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​បន្ថែម​០,៤៥​ភាគរយ​លើ​អត្រា​ការ​ប្រាក់​ធម្មតា​សម្រាប់​ការ​តម្កល់​ចាប់ពី​៣​ខែ​ឡើង​ទៅ ៕