រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក នៅទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៣រសៀលថ្ងៃទី១៨មីនានេះ មានបើកកិច្ចប្រជុំស្តីពីគោលការណ៍ឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា និងមានការចូលរួមពីព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងមកពីទូទាំងប្រទេស ។
ជាការកត់សម្គាល់ កិច្ចប្រជុំខាងលើ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអន្តរាគមន៍ដោះលែងស្ត្រី២នាក់ តំណាងប្រជាពលរដ្ឋ៦៥គ្រួសារ ក្រោយពេលព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺចាប់ឃុំខ្លួនពាក់ព័ន្ឋនឹងដីទំនាស់៣៥០ហិកតា ដែលពលរដ្ឋនៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អះអាងថាអាជ្ញាធរមូលដ្ឋានឃុបឃិតលក់ឲ្យឈ្មួញ ៕
ចែករំលែកព័តមាននេះ