រាជធានីភ្នំពេញ៖ សម្តេចអគ្គ្មហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅព្រឹកថ្ងៃទី១៨ មីនាមានខ្លឹមសារដូចតទៅ ៖ “ថ្ងៃនេះគឺជា ខួបទី ៤៦ (១៨ មិនា ១៩៧០ -១៨ មិនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិលនៅកម្ពុជា។ លទ្ឋផលនៃ រដ្ឋប្រហារ គឺបានធ្វើអោយមានសង្គ្រាមរុំារ៉ៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩)។
រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្គ្រាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ឋផលសង្គ្រាម ដែលបង្កអោយមានភាពភ័យខ្លាច និងវិនាសកម្មដែលបានបំផ្លាញជីវិតមនុស្ស និងការរស់ នៅ ព្រមទាំងបានបំផ្លាញនូវអនាគតយុវជនជាច្រើនលាននាក់ទៀតផង។
សូមជនរួមជាតិចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ ៕”
ចែករំលែកព័តមាននេះ