ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មិន​ភ័យ​ខ្លា​ច​ពី​កង្វះ​ទឹក​ប្រើប្រាស់​ទៀត​ឡើយ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​នៅ​ខែប្រាំង​ក្តៅ​នោះ គេ​សង្កេត​ឃើញ​មាន​ស្រះ ត្រពាំង ព្រមទាំង​អណ្តូងទឹក​មួយ​ចំនួន បាន​រីង​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​នៅ​ខែប្រាំង​ក្តៅ​នោះ គេ​សង្កេត​ឃើញ​មាន​ស្រះ ត្រពាំង ព្រមទាំង​អណ្តូងទឹក​មួយ​ចំនួន បាន​រីង​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។ នៅ​តាម​បណ្តា​ស្រុក និង​ក្រុង​ចំនួន​១០ គឺ​មាននៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស កំពុង​តែ​ប្រឈម​មុខ​នឹង​កង្វះខាត​ទឹក​។ ចំណែក​នៅ​ក្រុង​កំពង់ចាម​វិញ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ប្រឹងប្រែង​ដើម្បី​ត្រៀម​នូវ​លក្ខណ​គ្រប់គ្រាន់​មិន​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ជួបនឹង​បញ្ហា​ទឹក​នោះ​ទេ​។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ មីនា ថា មួយ​រយៈ​កន្លង​មកនេះ​តាម​ការ​សង្កេត​ឃើញ​មាន​តែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ដោយ​បាន​ជួបនឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​។ ដោយ​មើលឃើញ​បញ្ហា​បែប​នេះ រូប​លោក​បាន​ចាត់​មន្ទីរ​ជំនាញ​ព្រមទាំង​អាជ្ញាធរ​ស្រុក ចុះ​ទៅ​កាន់​តំបន់​នោះ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ថា​តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា0x017d7 ពិធី​សាស្ត្រ​មាន​ពីរ​ក្នុង​នោះ​ជីក​ស្រះ​នៅ​ក្រោយ​ភូមិ និង​ជីក​អណ្តូងទឹក​។ 

លោក លន់  លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ទៀត​ថា មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត និង​មន្ទីរ​ធនធានទឹក ត្រូវ​បាន​សហការ​ចុះ​ទៅ​ជីក​អណ្តូង​នៅ​តាម​បណ្តា​ភូមិ​នានា ក្នុង​ឃុំ​រាយ​ប៉ាយ​ដោយ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ មីនា គឺ​ជីក​បាន​ចំនួន​៧​អណ្តូង​ហើយ ដោយ​មានទឹក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​ផង​ដែរ​។ តាម​គោលការណ៍​ត្រូវ​ជីក​ជូន​ពលរដ្ឋ​ចំនួន​៣២​អណ្តូង ដែល​កម្លាំង​ជំនាញ​កំពុង​តែ​ប្រើ​កម្មករ​ជីក​បន្ថែម​ទៀត រហូត​ទាល់តែ​គ្រប់​ចំនួន​រួម​នឹង​ស្រះ​ទឹក ចំនែក​នៅ​ក្រុង​កំពង់ចាម​វិញ គឺ​ធានា​បាន ដោយ​ស្ថាប័ន​រដ្ឋាករទឹក​ខេត្ត បាន​ជីក​អណ្តូងទឹក​បន្ថែម​ទៀត​ចំនួន​៤ ដើម្បី​បូមទឹក​បែងចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦​នេះ មិន​ខ្វះ​ទឹក​នោះ​ទេ ព្រោះ​នៅ​ខែឧសភា ឫ​មិថុនា​ខាង​មុខ​នឹង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ស្ថានីយ​បូមទឹក​ទន្លេមេគង្គ​ហើយ​។

ចំណែក​មន្ត្រី​រដ្ឋាករទឹក​ខេត្ត​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពី​ខែមីនា​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ អ្នកក្រុង​កំពង់ចាម ធ្លាប់​មានការ​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រាកដ​មែន តែ​សម្រាប​នៅ​ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អណ្តូងទឹក​ជីក​៤​បន្ថែម​ទៀត តាម​ធម្មតា​ការ​ប្រើប្រាស់​ទឹក​ក្នុង​១​ម៉ោង ត្រូវ​បូម​បាន​៣៥០​ម៉ែត្រគូប តែ​ដោយសា​រដូវក្តៅ​ការ​ប្រើប្រាស់​ទឹកបាន​កើនឡើង ដូច្នេះ​ត្រូវ​បូម​កើន​ដល់​ទៅ​៣៧០​ម៉ែត្រគូប​ក្នុង​១​ម៉ោង តែ​ទឹក​មិន​ចេញ​ច្រើន​ដូច​ខែ​វ​វស្សា​នោះ​ទេ​។ ជាមួយ​នោះ​សូមកុំ​ឲ្យ​ពលរដ្ឋ មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ទឹក​ព្រោះថា​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​ស្ថានីយ​បូមទឹក​បែប​ទំនើប​ដែល​ជា​ជំនួយ​របស់​ជប៉ុន នឹង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា ហើយ​សំរាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត លែង​កង្វល់​ពី​កង្វះខាត​ទឹក​ប្រើប្រាស់ គឺ​នឹង​កើនឡើង​លើស​ពី​តំរូវការ​ទៅ​ទៀត​៕