ខេត្តក្រចេះ ៖ ស្ត្រីជាម្ចាស់ផ្ទះត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវគេអះអាងថា រត់ចេញមិនទាន់ ដែលហេតុការណ៍រន្ធត់នេះ កើតឡើងវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ មីនា ស្ថិតនៅតំបន់ជនបទដាច់ស្រយាលខាងក្រោយភូមិបឹងកៀប ឃុំដំរីផុង ស្រុក
ឆ្លូង តែទោះបីជាយ៉ាងណា ករណីអគ្គិភ័យនេះ ត្រូវកម្លាំងនគរបាលបន្តការស៊ើបអង្កេតឱ្យបានជាក់លាក់ ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះដែលឆេះស្លាប់ក្នុងភ្នក់ភ្លើងឈ្មោះ អ៊ុន ចន្ធីណា អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ សពស្ត្រីរងគ្រោះមានសភាពឆេះរោលដូចដុំធ្យូង ដោយត្រូវរកឃើញនៅក្រោមគំនរភ្លើងក្នុងលំនៅឋាននេះ ។
ក្រៅពីបង្កឱ្យឆេះផ្ទះ និងស្ត្រីជាម្ចាស់ស្លាប់នោះ ក៏មានសម្ភារប្រើប្រាស់ រួមមានម៉ូតូ២គ្រឿង ស្រូវ អង្ករ ជាច្រើនបាវ រងការឆេះហ្មត់គ្មានសល់ផងដែរ តែក្នុងរយៈពេលជាង១ម៉ោងប៉ុណ្ណោះ ។
ករណីអគ្គិភ័យនេះត្រូវគេអះអាងថា គឺផ្តើមចេញពីភ្លើងចង្ក្រាន តែយ៉ាងណាក៏ដោយ កម្លាំងនគរបាលនៅតែបន្តការស៊ើបអង្កេតឱ្យបានល្អិតល្អន់ ដើម្បីរកមូលហេតុឱ្យបានពិតប្រាកដ ។
ចែករំលែកព័តមាននេះ