រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ មីនា ២០១៦ នេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា តំណាងឱ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មីនៃប្រទេសម៉ុងហ្គូលីប្រចាំនៅកម្ពុជា ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា ។
ក្នុងកិច្ចជំនួបខាងលើនេះដែរ ភាគីទាំងពីរបានសន្យាថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត ។ ភាគីកម្ពុជាសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នឹងទទួលបានផ្លែផ្កា និងជោគជ័យក្នុងអាណត្តិរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ