ខេត្តកំពត ៖ ជនបរទេសម្នាក់បានស្លាប់កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៦ មីនា ២០១៦ ដោយសារជំងឺគាំងបេះដួង នៅផ្ទះជួល ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
ជនរងគ្រោះឈ្មោះ JOHN GEORGE CATALINA ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០២.០៧.១៩៤២ ជាជនជាតិញ៉ូហ្សឺឡែន ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសជនបរទេសរូបនេះ ត្រូវបានគេប្រទះឃើញដួលនៅក្នុងបន្ទប់ផ្ទះជួលនៅចំណុចកើតហេតុខាងលើ ហើយត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែអាការ:ជំងឺធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់តែម្តង ។
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននរគបាលខេត្តកំពត ចុះទៅពិនិត្រសាកសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងប្រាកដមែន ។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចហើយ និងមានការឯកភាពពីស្ថានទូតដោយសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពត សពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឯរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ