ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សែន ៖ មាន​ស្រី លាក់​មិន​ជិត​ទេ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា មាន​ស្រី​លាក់​មិន​ជិត​ទេ “​

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា មាន​ស្រី​លាក់​មិន​ជិត​ទេ “​។

បើ​ទោះបីជា​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​សាកល​វិ​ទ្យ​ល័យ​ន័​រ​តុ​ន នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ២០១៦ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​កម្សាន្ត​កោះ​ពេជ្រ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មិន​សំដៅចំ​ឈ្មោះ​ឥស្សរជន​ណាក៍ដោយ ក៍​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​មួ​ួ​យ​ចំនួន​បាន​គិត​ថា សម្តេច​តេ​ជោ ហ៊ុន សែន ចង់​សំដៅ​ទៅ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់ ដែល​សំឡេង​ឆ្លើយឆ្លង​នេះ បាន​ត្រូវ​គេ​ជឿជាក់​ថា ជា​សំឡេង​លោក កឹ​ម សុខា និង​នារី​ម្នាក់​ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី មុំ ជា​ជាងកាត់សក់ ។

សម្តេច​តេ​ជោ​សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៀត​ថា “​ទៅ​ទីក្រុង​បាងកក គេ​មាន​រូបភាព​ទេតើ ចូល​សណ្ឋាគារ កាមេរ៉ា​គេ​ថត​ទុក​តើ កុំ​ផ្តាស់​ពេក ។ អ្នក​មិនដឹង​រឿង មិនដឹង​ខ្ញុំ​និយាយ​ពី​អ្វី​ទេ តែ​អ្នកមាន​ខ្លួន​បានដឹង​រឿង មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង តែ​រូបភាព​នៅ​បាងកក​ក្នុង​សណ្ឋាគារ​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​ខ្ញុំ ជា​ការ​ផ្ញើ​សារ​ជូន​ក្នុង​ឆ្នាំ​ចាស់ អ្នក​ប្រកែក​ថា​អត់​មាន​ប៉ា​ស្ព័​រ តែ​អ្នក​បាន​ទៅ​ធ្វើ​លិខិតឆ្លងដែន អត់​ដែរ​ទៅ​ក្រៅប្រទេស តែ​អ្នក​ជិះ​យន្តហោះ​បាងកក​អ៊ែ​រវេ ពេល​ឆែក​ទៅ​មាន​បញ្ជាក់​ពេលវេលា ម៉ោង​នេះ ថ្ងៃនេះ ខ្ញុំ​មាន​ទាំង​រូប​ដើរ​កាត់​ព្រ​លាន​យន្តហោះ​ថៃ គេ​បញ្ជូន​មក​ទូរស័ព្ទ​ដៃ​ខ្ញុំ ដេក​នៅ​សណ្ឋាគារ​ណា​ក៍​មាន ។

មក​ដល់​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧​មីនា​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក កឹ​ម សុខ ឬ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕