ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក Bill Clinton ចូលមន្ទីរ​​ពេទ្យ​ ​ក្រោយ​ឆ្លង​រោគ​​ម្យ៉ាង​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​ប្រធានាធិបតី​ទី ៤២​របស់​អា​មេ​រិ​ក លោក Bill Clinton ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​

សហរដ្ឋអាមេរិក ៖ អតីត​ប្រធានាធិបតី​ទី ៤២​របស់​អា​មេ​រិ​ក លោក Bill Clinton ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​បង្ហូរ​ទឹកនោម​ដែល​រាលដាល​ដល់​ចរន្តឈាម​។ នេះ​បើ​តាម​វេជ្ជបណ្ឌិត​របស់​លោក​ថ្លែងប្រាប់​គេហទំព័រ CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

បើ​តាម​សេចក្តី​ប្រកាស​រួម​របស់​វេជ្ជបណ្ឌិត និង​ពេទ្យ​ផ្ទាល់ខ្លួន លោក Bill Clinton ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់​ដែល​មានការ​ថែ​ទាំង​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​សុខភាព​គាត់​ឲ្យ​បាន​ដិត​ដល់​។

វេជ្ជបណ្ឌិត និង​បុគ្គលិក​និយាយ​ថា លោក Bill Clinton មាន​ស្មារតី​ល្អ ដោយ​បាន​ជជែក​លេង​ជាមួយនឹង​គ្រួសារ និង​បុគ្គលិក និង​បាន​ក្រោកឈរ​ឡើង​ដើរ​ទៀត​ផង​។

«​ក្រោយ​ពេល​ការ​ព្យាបាល​រយៈពេល ២​ថ្ងៃ កោសិកា​ឈា​.​ម​ក្រហម​របស់​លោក​បាន​ថយ​ចុះ ហើយ​លោក​មានការ​ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិក​​បាន​យ៉ាង​ល្អ​។ យើង​សង្ឃឹមថា​គាត់​នឹង​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឆាប់​ៗ»​។

វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរពេទ្យ​មិន​ទាក់ទង​នឹង​ជំងឺ​បេះដូង ឬ​កូ​វី​ដ-១៩​ឡើយ​៕ (​យោង​តាម​ប្រភព​៖ CNN)

ដើម្បីដឹង​ប្រវត្តិសង្ខេបរបស់លោក Bill Clinton សូមចុច Link នេះ ៖ https://www.facebook.com/watch/?v=440608603645963

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ