ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​សម្រស់​ស្រី អូន​លែង​ភក្តី ចង់​រត់​ចោល​បង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​ស្នេហា​មួយ​ដែល​ភាគី​ខាង​ស្រី​ទំនង​ឈាន​ដល់​ខ្សោះ​អស់​រសជាតិ បាន​រត់​ចោល​ភាគី​ខាង​ប្រុស​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ នៅ​កែង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​វត្ត​ចាក់​អង្រែ​ក្រោម

រាជធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​ស្នេហា​មួយ​ដែល​ភាគី​ខាង​ស្រី​ទំនង​ឈាន​ដល់​ខ្សោះ​អស់​រសជាតិ បាន​រត់​ចោល​ភាគី​ខាង​ប្រុស​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ នៅ​កែង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​វត្ត​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា។ ការ​ភ្ញាក់ផ្អើល​នេះ​ដោយសារ​តែ​ភាគី​ខាង​ប្រុស​ជា​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​តាម​កាក់​រថយន្ត​តាក់ស៊ី ដែល​នារី​ជា​អតីត​សង្សារ​បែកចិត្ត​ព្យាយាម​គេច​មុខ ព្រោះតែ​អស់​អាល័យ​សូ​ម្បី​តែ​ប៉ុន​ក្រចក ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ នៅ​កន្លែង​កើតហេតុ ស្នេហ៍​ដាច់​អាល័យ​មួយគូ​ខាងលើ​នោះ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ឱ្យ​ដឹង​ឡើយ ហើយ​ពួក​គេ​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​តាក់ស៊ី​ជាមួយ​គ្នា​ចេញពី​ចំណុច​ខាងលើ​ភ្លាម​ៗ ដោយសារ​មានការ​ខ្មាស​អៀន​ចំពោះ​រឿងអាស្រូវ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្អើល​មើល​គ្រប់​គ្នា ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ដំបូង​ឡើយ​នារី​រូប​ស្រស់​វ័យក្មេង​ស្លៀកខោ​ខូ​វ​ប៊​យ​ស្នាប់ភ្លៅ​បញ្ចេញ​សាច់​សខ្ចី​ខាងលើ​នេះ បាន​ចុះ​ពីលើ​រថយន្ត​តាក់ស៊ី ហើយ​ស្តីឱ្យ​យុវជន​ម្នាក់​ដែល​ពាក់មួក​សុវត្ថិភាព​បិទ​បាំង​មុខ​ថា ហេតុ​អ្វី​បានជា​តាម​ឃាត់​តាក់ស៊ី ។ ជា​ការ​ឆ្លើយ​តប នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ យុវជន​ដែល​ឃាត់​រថយន្ត​នោះ​រៀបរាប់​ថា «​ខ្លួន​ជា​ប្តី​របស់​នាង​» តែ​ភ្លាម​ៗ​នោះ​នារី​រូប​ស្រស់​ដដែល​នេះ​បដិសេធ​ថា មិនមែន​ជា​រឿង​ប្តី​ប្រពន្ធ​ទេ គ្រាន់តែ​ធ្លាប់​រស់នៅ​ជា​សង្សារ​នឹង​គ្នា​តែ​ប៉ុណ្ណោះ ។

តាម​នារី​រូប​ស្រស់​សាច់​សខ្ចី​នេះ​រៀបរាប់​ថា រូប​នាង​ត្រូវ​តែ​បែក​គ្នា ព្រោះ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​កើត​ទេ ហើយ​ម្យ៉ាងវិញទៀត​ខ្លួន​គ្រាន់​តែត្រឹម​ជា​សង្សារ​នឹង​គ្នា​ប៉ុណ្ណោះ គ្មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្តី​ប្រពន្ធ​ពី​មុន​មក​ទេ ដូច្នេះ​សូម​កុំមក​តាម​រំខាន​រូប​នាង ។

ទោះបីជា​បែប​ណា ភាគី​ខាង​យុវជន​វិញ​មិន​បាន​បោះបង់​ស្នាម​ស្នេហ៍​ដែល​ពួក​គេ​បង្កាត់​វា​ឱ្យ​ឆេះ​ទៅ​ហើយ រលត់​ទៅ​វិញ​ភ្លាម​ៗ​បាន​នោះ​ទេ ដោយ​ទទូច​រហូត​លើកដៃ​សំពះ អង្វរ​នារី​រូប​ស្រស់​នោះ​ថា កុំ​បែក​ពី​បង​អី និង​បាន​ព្យាយាម​តាម​អង្វរ​លួងលោម​នារី​រូប​ស្រស់​នោះ នៅ​ចំពោះ​មុខ​មនុស្ស​ត្រៀបត្រា ទំនង​លែង​ខ្មាស់​អៀន​ហើយ ដើម្បី​បាន​រួមរស់​ជួបជុំ​គ្នា​ក្នុង​លក្ខណៈ ជា​ប្តី​ប្រពន្ធ​តទៅ​ទៀត ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ វា​ជា​រឿង​មួយ​គួរ​ឱ្យ​អាណិត​ដល់​ភាគី​ខាង​បុរស​ដែរ ព្រោះ​ខ្លួន​បាន​ស្រែក​ទ្រហោយំ​ផុស​ចេញពី​ទឹកចិត្ត ដោយ​បាន​សម្តែង​ការ​នឹក​ស្រណោះ​អាឡោះអាល័យ មិន​ដាច់​ចិត្ត​ផ្តាច់​ស្នេហ៍ ពី​នារី​ដែល​ខ្លួន​ស្រឡាញ់ ហើយ​បែរជា​នាង​ព្យាយាម​រត់គេច  ពី​ក្រសែភ្នែក​ខ្លួន​ទៅ​វិញ ។

ឱ​ស្នេហា ! វា​ពិតជា​ធំធេង​មែន សម្រាប់​អន្ទាក់ស្នេហ៍ ដែល​យុវជន​រូប​នេះ​អាច​ឆក់​បេះដូង​នាង​បាន​នោះ ប្រហែល​មិនមែន​បាន​យក​មក​ថ្នាក់ថ្នម​ដោយ​ងាយ​ៗ​នោះ​ទេ ។ ដូច្នេះ​ហើយ​ទើប​គេ​នៅ​តែ​សុំ​ឱ្យ​នាង​ដាក់​ទាន​ស្នេហ៍​បន្ត​ទៀត ។ មិនដឹង​ថា ល្បែង​ស្នេហ៍​ដែល​ពួក​គេ​កំពុង​លេង​នេះ អាច​ជួប​សុភមង្គល​ឬ​បែប​ណា​នោះ​ទេ ព្រោះ​ភ្លាម​ៗ​ខាង​យុវជន បាន​បើកទ្វារ​រថយន្ត​តាក់ស៊ី​ឡើង​ជិះ​ជាមួយ​នារី​រូប​នោះ​ចេញដំណើរ​បាត់​ទៅ ដោយ​មាន​អន្តរាគមន៍​ពី​សំណាក់​សន្តិសុខ​តាម​ដងផ្លូវ​ផង​ដែរ ៕