ខេត្តសៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងនគរបាលក្រុង ឃាត់ខ្លួនក្រុមក្មេងទំនើង៨នាក់ ខណៈពួកគេជិះម៉ូតូមានកាន់កាំបិតខ្វាវ៥ដើម សង្ស័យទៅធ្វើសកម្មភាពប្រយុទ្ធជាមួយក្រុមម្ខាងទៀតនៅកន្លែងណាមួយ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវត្តដំណាក់ក្បែរក្លិបមួយ ស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
មន្ត្រីសមត្ថកិច្ចមូលឱ្យដឹងថា យុវជនជាក្មេងទំនើងទាំង៨នាក់ មាន ១/ឈ្មោះ សយ សុហេង អាយុ២១ឆ្នាំ ២/ឈ្មោះគង់ សុភ័ក្ត្រ អាយុ១៨ឆ្នាំ ៣/ ឈ្មោះ ដួង ថេន អាយុ២៧ឆ្នាំ ៤/ឈ្មោះ សឿម សំ អាយុ២១ឆ្នាំ ៥/ឈ្មោះ ស៊ិន សំខាន់ អាយុ១៩ឆ្នាំ ៦/ឈ្មោះ សួរ សុភារី អាយុ២១ឆ្នាំ ៧/ឈ្មោះ អាត សុណាត អាយុ១៨ឆ្នាំ និង៨/ឈ្មោះ នឹង ណារិត អាយុ១៩ឆ្នាំ ។ ចំណែកវត្ថុដកហូតបាន មាន ម៉ូតូ២គ្រឿង កាំបិត៥ដើម ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ