រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងនៅមុននេះបន្តិចថា បន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូកម្ពុជាអញ្ជើញទៅទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៦ មីនា នៅប្រទេសអូស្ត្រាលី រួចមក នៅព្រឹកថ្ងៃទី១៧ មីនា នេះ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ ។
ប្រភពបានបន្តថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃកន្លងមកនេះ សម្តេច ហេង សំរិន ក៏បានជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី ផងដែរ ៕
ចែករំលែកព័តមាននេះ