ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​រដូវ​កាល​ទី​៣ ជា​ព្រឹត្តិការណ៍​ថ្មី​ប្លែក និង​សម្បូរ​បែប​ដែល​មិន​ធ្លាប់​មាន​នឹង​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​ឈ្នះ​ទឹកប្រាក់​៥.០០០​ដុល្លារ

រាជធានី​ភ្នំពេញ ៖ តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​រដូវ​កាល​ទី​៣ ជា​ព្រឹត្តិការណ៍​ថ្មី​ប្លែក និង​សម្បូរ​បែប​ដែល​មិន​ធ្លាប់​មាន​នឹង​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​ឈ្នះ​ទឹកប្រាក់​៥.០០០​ដុល្លារ ជាមួយ​ការ​ប្រគំ​តន្ត្រី​ដែល​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ប្រទេស និង​តារាចម្រៀង​អន្តរជាតិ​ផង​ដែរ ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង ថ្ងៃ​ទី​១៨-១៩ មីនា រួច​បន្ត​ទៅ​ខេត្តសៀមរាប ថ្ងៃ​ទី​២៥-២៦ មីនា និង​បន្ទាប់​មក​ទៀត គឺ​ខេត្តកំពង់ចាម ថ្ងៃ​ទី​០១-០២ មេ​សា រួច​ឆ្ពោះទៅ​កាន់​ឆ្នេរ​អូរ​ឈើទាល​អា​រី​ស្តុ​ន ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​១៣-១៤ មេ​សា ។ 

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នេរ​អូ​ឈើទាល​អា​រី​ស្តុ​ន ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៦ ។

ព្រឹត្តិការណ៍​នេះ នឹង​បើក​ជូន​ទស្សនា​ជា​សាធារណៈ​ដែល​ទស្សនិកជន​អាច​រីករាយ​ក្នុង​ការ​ទស្សនាការ​ប្រកួត​បាល់ទះ​នៅ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦ ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ ជាមួយ​ការ​ថតរូប​អនុស្សាវរីយ៍​នៅ​កន្លែង​ថតរូប​ដ៏​ស្រស់​ស្អាត ការ​ទស្សនា​តាម​ស្ដង់​ផលិតផល ការ​លេង​ហ្គេ​ម​កម្សាន្ត ព្រមទាំង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ៗ​ជា​ច្រើន​ពី​ស្រា​បៀរ​អាន់​ឆ័​រ ដែល​ជា​ស្រា​បៀរ​ស្ដង់ដារ​អន្តរជាតិ​ឈ្នះ​មេដាយមាស​ជាង​៣០​មេដាយ​មាន​រសជាតិ​ស្រទន់ រីករាយ​ស្រស់ថ្លា​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​បាន​រីករាយ​សប្បាយ ហ៊ោកញ្ជ្រៀវ​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​ដោយ​មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បី​ៗ​​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តារាចម្រៀង​អន្តរជាតិ ដោយ​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CTN វេលា​ម៉ោង​៨ យប់​តទៅ ។ គួរ​រំលឹក​ផង​ដែរ​ថា តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​សម្រាប់​ឆ្នាំ​២០១៦​ដែល​ជា​រដូវ​កាល​ទី​៣​នេះ ព្រឹ​តិ្ត​ការណ៍​នឹង​នាំ​មក​នូវ​កម្មវិធី​កម្សាន្ត​កាន់តែ​ប្លែក និង​សម្បូរ​បែប ដែល​ទស្សនិកជន​ពុំ​ធ្លាប់​បាន​រីករាយ និង​ទស្សនា​នា​ពេល​កន្លង​មក ។

សូម​ទំនាក់ទំនង​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បាល់ទះ​នៅ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ ចាប់ពី​ថ្ងៃនេះ នៅ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ឬ​មក​កាន់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ គ្រប់​ខេត្ត​ក្រុង ឬ​តាម​រយៈ​ទំព័រ​ហ្វេ​ស ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/

ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ ០៧៧ ៧៧៧ ៩២៨ / ០១២ ៧៩៨ ៥០៤ / ០៨១ ៨៨៨ ៧៧៩ ៕