ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ជួយ​កុមារ​ក្រីក្រ​ឱ្យ​វិល​ត្រឡប់​ចូល​សាលារៀន​វិញ

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល បាន​ជួយ​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ឲ្យ​វិល​ត្រឡប់​ចូល​សាលារៀន​របស់​ពួក​គេ​វិញ​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​។​ដោយ​បាន​រៀបចំ​ពិធី​ចែក​សម្ភារ​សិក្សា​

ខេត្តកណ្តាល ៖ កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល បាន​ជួយ​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ឲ្យ​វិល​ត្រឡប់​ចូល​សាលារៀន​របស់​ពួក​គេ​វិញ​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​។​ដោយ​បាន​រៀបចំ​ពិធី​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ចំនួន ៦៨៨ នាក់ នៅ​សាលា​បឋម​សិក្សា​រកា ស្ថិត​នៅ​ឃុំ​រកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​អប់រំ មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជោគវាសនា​របស់​កុមារ​នៅ​តាម​តំបន់​ដាច់​ស្រយាល​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់រំ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​តាម​តំបន់​ដាច់​ស្រយាល ជា​ពិសេស​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​សិក្សា និង​កម្មវិធី​អប់រំ​ផ្សេង​ៗ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការងារ​នេះ​មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​គ្មាន​ការ​លះបង់ និង​ការ​គាំទ្រ​ពី​លោកគ្រូ​អ្នកគ្រូ ពី​ក្រុមហ៊ុន និង​បុគ្គលិក​របស់​យើង​។​ពួក​គេ​បាន​ចំណាយ​ទាំង​ពេលវេលា និង​ធនធាន​របស់​ពួក​គេ​ដើម្បី​បង្កើត

នូវ​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​មួយ​សម្រាប់​កុមារ​កម្ពុជា​។ បុគ្គលិក ណា​ហ្គា​វើ​ល នឹង​បន្ត​នាំ​យក​នូវ​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់​ថា កាលណា​កុមារ​កាន់តែ​មាន​សមត្ថភាព ពួក​គេ​ក៏​អាច​ជួយ​ឲ្យ​អនាគត​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ។

លោក ស៊ុត ច​ន្ថា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក បាន​ថ្លែងអំណរគុណ ហើយ​មាន​ប្រសាសន៍​ថា ណា​ហ្គា​វើ​ល​បាន​និង​កំពុង​ផ្តល់​ការ​ជ្រោមជ្រែង​ជា​ច្រើន​ដល់​សាលារៀន ហើយ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​៖ «​យើង​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​មុខ​បន្តិច​ម្តង​ៗ​ក្នុង​ការ​អភិវឌ្ឍ​អនាគត​កុមារ​របស់​យើង​តាម​រយៈ​កម្មវិធី​អប់​រំជា​ច្រើន​ដែល​បាន​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ការ​ចូលរួម​ចំណែក​របស់​ណា​ហ្គា​វើ​ល នឹង​ជួយ​បណ្តុះ​អ្នកដឹកនាំ​នា​ពេល​អនាគត​ក្នុង​សង្គម​កម្ពុជា ។ ការ​ចូលរួម​ចំណែក​របស់​ពួក​គេ បាន​ជួយ​កុមារ​ក្រីក្រ​ឲ្យ​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ​។ ជាមួយ​ការ​អប់រំ កុមារ​ក្រីក្រ​ទាំងនោះ នឹង​មានជីវិត​ល្អ​ប្រសើរ​នា​ពេល​អនាគត​។​សកម្មភាព​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស គឺ​ពិតជា​ប្រយោជន៍​ធំធេង​ណាស់​។​យើង​សង្ឃឹមថា​ណា​ហ្គា​វើ​ល​នៅ​តែ​បន្ត​គាំទ្រ និង​ជួយ​សាលារៀន​ផ្សេង​ៗ​ទៀត​នៅ​ក្នុងស្រុក​ខ្សាច់កណ្តាល​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​» ។

លោក ង៉ុ​យ ផាត នាយក​សាលា​បឋម​សិក្សា​រកា បាន​មាន​ប្រសាសន៍​ថា​៖ «​គោលដៅ​របស់​យើង គឺ​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​កាន់តែ​ច្រើន​។ សិស្ស​មួយ​ចំនួន​មិន​អាច​ចូល​រៀន​បាន​ទៀងទាត់​ដោយសារ​តែ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​គ្រួសារ ហើយ​សិស្ស​ខ្លះ​បាន​បោះបង់​ការ​សិក្សា​ដោយសារ​តែ​ពួក​គេ​ខ្វះ​សម្ភារៈ​សិក្សា​ដើម្បី​រៀន​បន្ត​ទៀត​។ យើង​សប្បាយ​រីករាយ​ណាស់​។ តាំង​នាម​ឲ្យ​សិស្សានុសិស្ស មាតាបិតា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ដែល​កំពុង​ត្រូវការ​សម្ភារៈ​ទាំងនេះ​។ សិស្សានុសិស្ស នឹង​មាន​ទឹកចិត្ត ហើយ​ខ្ញុំ​សង្ឃឹមថា ណា​ហ្គា​វើ​ល​នឹង​បន្ត​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​ក្នុង​សហគមន៍​របស់​យើង​ទៀត​» ។

យុវ​សិស្ស រឺ​ម យូ​រ៉េ​ត សិស្ស​ថ្នាក់​ទី ៦ បាន​និយាយ​ថា ៖​គ្រួសារ​របស់​នាង ក្រីក្រ​ណាស់ ហើយ​ម្តាយ​របស់​នាង​បាន​ស្លាប់​ទៀត​។ គ្រួសារ​របស់​នាង មិន​អាច​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​សម្រាប់​រូប​នាង​បាន​។ នាង​សប្បាយចិត្ត​ណាស់​ដែល​បាន​ទទួល​សៀវភៅ​និង​ប៊ិក​ជា​ច្រើន ខណៈ​ពេល​ដែល​នាង​កំពុង​ត្រូវការ​វា​ជា​ចាំបាច់​។​នាង​បាន​អរគុណ​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ទាំងនេះ​។ ដោយសារ​តែ​មានការ​លើកទឹកចិត្ត​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស នាង​បាន​ខិតខំ​រៀនសូត្រ​រហូត​នាង​ទទួល​បាន​ជាប់​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​នៅ​ឆ្នាំ​នេះ​» ៕