ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង បុកជាមួយរថយន្ត នៅជិត​វាល​រេញ ​បណ្តាល​ឲ្យ​ស្លា.ប់ អ្នកបើកបរម្នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លា​.​ប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថភ្លើង​ ។ ហេតុការណ៍​នេះ…

ខេត្ត​ព្រះសីហនុ​៖ អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លា​.​ប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថភ្លើង​ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ផ្លូវ​រថភ្លើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជិត​ទីប្រជុំជន​វាលរេញ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង រវាង​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4730 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ បាន​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយ​មិនមាន​អ្នក​ដាក់​ប៉ា​រាស់​បញ្ជា បិទផ្លូវ​ឲ្យ​ឈប់​នោះទេ​។ ចំណែក​រថភ្លើង ០១​គ្រឿង ធ្វើដំណើរ ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​។​

​អ្នកបើកបរ​រថយន្ត ឈ្មោះ ឈិន សុខ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ មាន​ទីលំនៅ ក្នុងភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ  រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លា​.​ប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្នុង​រថយន្ត​នោះ មិនមាន​អ្នករួមដំណើរ​ទេ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាលរេញ​។ រីឯ​វត្ថុតាង ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​ ។ ចំណែក​រថភ្លើង ក្រោយ​បុក​ឡាន​ហើយ បន្តដំណើរទៅដល់ស្ថានីយ៍វាលរេញ ដែលមាន​ចម្ងាយ​ប្រមាណ​ជា ២​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​ ។​

​កន្លងមក រថភ្លើង ដែល​ធ្វើដំណើរ​ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ឆ្លងកាត់​ស្រុក​ព្រៃនប់ តែងតែមាន​បញ្ហា ដោយ​ជួប​គ្រោះថ្នាក់​បន្តបន្ទាប់ ដែល​កើតឡើង​ពី​ផ្លូវ​ឆ្លងកាត់​។ ភាគច្រើន កើតមាន​ចំណុច​ផ្លូវ​តូចៗ (​ផ្លូវលំ​) ចេញចូល​ធម្មតា ហើយ​លើក​នេះ គឺជា​កើតឡើង​លើផ្លូវ​ជាតិ ដែល​អាច​និយាយថា ជាការ​ធ្វេសប្រហែស របស់​អ្នក​បម្រើការបិទ-បើកប៉ារ៉ាសឆ្លងកាត់​ផ្លូវរថភ្លើង​ ។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង និង​រថយន្ត នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣​តុលា​នេះ គឺ​អ្នកបើកបរ​រថយន្ត បាន​ស្លា​.​ប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ភ្លាមៗ​នោះ សមត្ថកិច្ច ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​ជា​បណ្តោះអាសន្ន នាំមក​សាកសួរ​តាម​នីតិវិធី​។

​សមត្ថកិច្ច​ប្រាប់ថា ក្រោយ​បុក​រថយន្ត​ឆ្លងផ្លូវ​ជាតិ​លេខ​៤ រួច រថភ្លើង​បាន​បន្តដំណើរ ទៅដល់​ស្ថានីយ៍​វាលរេញ ទើប​អាជ្ញាធរ និង​សមត្ថកិច្ច ឃាត់​ខ្លួន នៅ​ស្ថានីយ​រណប​នោះ នាំមកសាកសួរ ​។​

​ប្រភពពី​សមត្ថកិច្ច បន្ថែមថា ការ​ឈានដល់​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត រក​ដើមហេតុ រវាង​អ្នកបើកបរ​រថភ្លើង និង​អ្នកបើក​-​បិទ​បា​រ៉ា​ស នៅ​កន្លែង​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយសារ​ថា ពេល​រថភ្លើង បើក​ឆ្លង​ផ្លូវជាតិ​លេខ​៤ គឺ​ក្នុងពេល​មាន​គ្រោះថ្នាក់​នោះ មិនមាន​បិទ​បា​រ៉ា​ស​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ