រាជធានីភ្នំពេញ ៖ អ្នកភូមមិដែលមានបញ្ហាទំនាស់ដីធ្លីជាង៦០នាក់ តំណាងឱ្យអ្នកភូមិចំនួន១០៤គ្រួសារ ធ្វើដំណើរមកពីភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បាននាំគ្នាយកញត្តិ១ច្បាប់ដាក់ជូនរដ្ឋសភា មេត្តាជួយអន្តរាគមន៍ទៅសាលាដំបូងខេត្ត ដើម្បីដោះលែងតំណាងពួកគាត់ចំនួន៤នាក់ (ស្ត្រីម្នាក់) ដែលអាជ្ញាធរខេត្តចាប់ឃុំខ្លួនកាលពីថ្ងៃទី១០ មីនា និងសុំឱ្យអាជ្ញាធរខេត្តបញ្ឈប់ការឈូសឆាយដី ផ្ទះ និងស្រែចម្ការរបស់ពួកគាត់តទៅទៀត ។ ការដាក់ញត្តិនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៥ មីនា នេះ នៅវិមានរដ្ឋសភា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងការដាក់ញត្តិសុំជួយអន្តរាគមន៍នេះដែរ តំណាងអ្នកភូមិចំនួន៤នាក់ ត្រូវបានអនុញ្ញាតឱ្យយកញត្តិរបស់ពួកគាត់ចូលទៅក្នុងរដ្ឋសភា ។ ក្រោយពីដាក់ញត្តិជូនរដ្ឋសភារួចមក ពួកគាត់ក៏បន្តដំណើរយកញតិ្តមួយច្បាប់ទៀតដាក់ជូនខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីដាក់នៅក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួចមក ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ