រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ក្រុមគ្រួសារនៃសព លោកអនុសេនីយ៍ឯក យ៉ាវ បូរ៉ា មន្រី្តនគរបាលចរាចរណ៍ ដែលបានទទួលមរណភាព ក្នុងពេលបំពេញបេសកម្ម កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៦ និង១៥នាទីរសៀល ក្នុងជន្មាយុ ៥៤ឆ្នាំ ខណៈ ដែលលោកបានឈររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីការពារក្បួនរថយន្តថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានអញ្ជើញ មាតុភូមិនិវត្តន៍ពីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។
នៅក្នុងឱកាសចូលរួមរំលែកទុក្ខនោះផងដែរ សម្តេចវិបុលសេនាភក្តី ក៏បានឧបត្ថម្ភដល់គ្រួសារនៃសពចំនួន៣លានរៀលផងដែរ ៕
ចែករំលែកព័តមាននេះ