GMAC រៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការនៃការអនុវត្តរបបសន្តិសុខសង្គម
នៅព្រឹកថ្ងៃទី១៥ មីនា ២០១៦ នេះ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) និងរបបសន្តិសុខសង្គម ហៅកាត់ថា (បសស) បានរៀបចំធ្វើសិក្ខាសាលា
នៅព្រឹកថ្ងៃទី១៥ មីនា ២០១៦ នេះ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) និងរបបសន្តិសុខសង្គម ហៅកាត់ថា (បសស) បានរៀបចំធ្វើសិក្ខាសាលា
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ មីនា ២០១៦ នេះ សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) និងរបបសន្តិសុខសង្គម ហៅកាត់ថា (បសស) បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។
សិក្ខាសាលាដើម្បីផ្សព្វផ្សាយស្តីពីដំណើរការនៃការអនុវត្តរបបសន្តិសុខសង្គមខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតេយ្យភាព លោក អ៊ុក សមវិទ្យា នាយករបបសន្តិសុខសង្គម និងមានការចូលរួមពីកម្មករនិយោជិតតំណាងឱ្យនិយោជក សរុបប្រមាណជិត២០០នាក់ ។
ការធ្វើសិក្ខាសាលាខាងលើនេះ ក្នុងគោលបំណងរៀបចំអនុវត្តជំហានទី២ ផ្នែកថែទាំសុខភាព និងធានាការការពារសុខភាពជូនកម្មករនិយោជិត២៤ម៉ោងលើ២៤ម៉ោង ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ កន្លងមកនេះ ៕
ចែករំលែកព័តមាននេះ