ដាណឺម៉ាក ក្រុមទី២បានកៅអីទៅលេង World Cup 2022 ជាមួយស្ថិតិដ៍អស្ចារ្យ
ដាណឺម៉ាក ៖ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ទទួលបានកៅអីឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ដែលរៀបចំឡើង
ដាណឺម៉ាក ៖ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ទទួលបានកៅអីឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ដែលរៀបចំឡើង
ដាណឺម៉ាក ៖ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ទទួលបានកៅអីឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ដែលរៀបចំឡើងដោយប្រទេសកាតា ក្រោយយកឈ្នះក្រុមជម្រើសជាតិអូទ្រីសដោយលទ្ធផល ១-០ នៅក្នុងការប្រកួតវគ្គជម្រុះតាមពូលប្រចាំតំបន់អឺរ៉ុប។ គួររំលឹកថា អាល្លឺម៉ង់បានក្លាយជាក្រុមដំបូងគេឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022
គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះដាណឺម៉ាកលើអូទ្រីស នៅឯកីឡដ្ឋាន Parken កាលពីយប់មិញ សម្រេចបានដោយខ្សែការពារ Joakim Maehle នៅនាទី៥៣។ នៅក្នុងវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុប ដាណឺម៉ាកជាក្រុមតែ១គត់មិនទាន់ស្គាល់ចាញ់ និងស្មើ។ ដោយ៨ប្រកួតកន្លងមកក្នុងពូល F ឈ្នះទាំងអស់ ហើយកាន់តែពិសេសថែមទៅទៀតនោះ ជ័យជម្នះទាំង៨ប្រកួតនេះ មិនទាន់មានក្រុមណាស៊ុតបញ្ចូលពួកគេបាននៅឡើយទេ។
ដាណឺម៉ាកឈរនៅកំពូលតារាងពូល F មាន២៤ពិន្ទុ តាមពីក្រោយដោយស្កុតឡែនមាន១៧ពិន្ទុ, អ៊ីស្រាអែលមាន១៣ពិន្ទុ, អូទ្រីសមាន១០ពិន្ទុ, Faroe Islands មាន៤ពិន្ទុ និងម៉ុលដាវីមានត្រឹម១ពិន្ទុ។ ខណៈសល់២ប្រកួតទៀត ទើបបញ្ចប់ការប្រកួតក្នុងពូលនេះ។
ទោះយ៉ាងតាមរយៈជ័យជម្នះលើអូទ្រីស បានធានាកៅអីឱ្យដាណឺម៉ាកឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ដែលនឹងត្រូវចាប់ផ្តើមដំណើរការប្រកួតនាថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
ដាណឺម៉ាកក្រោមការដឹកនាំរបស់គ្រូបង្វឹក Kasper Hjulmand បានក្លាយជាក្រុមទី២ បន្ទាប់ពីអាល្លឺម៉ង់ដែលជាក្រុមដំបូងគេកក់កៅអីឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ក្រោយយកឈ្នះលើម៉ាសេដូនខាងជើងដោយលទ្ធផល ៤-០ នៅវគ្គជម្រុះក្នុងពូល J កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ