អាល្លឺម៉ង់ក្លាយជាក្រុមដំបូងបានឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022
ម៉ាសេដូនខាងជើង ៖ អាល្លឺម៉ង់បានក្លាយជាក្រុមដំបូងគេមានសិទ្ធិឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ក្រោយបំបាក់
ម៉ាសេដូនខាងជើង ៖ អាល្លឺម៉ង់បានក្លាយជាក្រុមដំបូងគេមានសិទ្ធិឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ក្រោយបំបាក់
ម៉ាសេដូនខាងជើង ៖ អាល្លឺម៉ង់បានក្លាយជាក្រុមដំបូងគេមានសិទ្ធិឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ក្រោយបំបាក់ម្ចាស់ផ្ទះម៉ាសេដូនខាងជើងក្នុងលទ្ធផល ៤-០ នៅវគ្គជម្រុះតំបន់អឺរ៉ុប។
ជំនួបវគ្គសន្សំពិន្ទុពូល J ដែលធ្វើឡើងនៅឯកីឡដ្ឋាន Tose Proeski Arena គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវអាល្លឺម៉ង់រកបានដោយខ្សែប្រយុទ្ធ Timo Werner ២គ្រាប់ម្នាក់ឯង និង២គ្រាប់ទៀតធ្វើបានដោយខ្សែបម្រើប្រយុទ្ធ Kai Havertz និង Jamal Musiala។
ឆ្លងកាត់ការប្រកួត៨លើកកន្លងមក អាល្លឺម៉ង់ឈរនៅកំពូលតារាងមាន២១ពិន្ទុ ឈ្នះ៧លើក និងចាញ់១លើក តាមពីក្រោយដោយរូម៉ានី, ម៉ាសេដូនខាងជើង, អាមេនី, អ៊ីស្លង់ និង លិចទេនស្តែន (Liechtenstein)។ ខណៈការប្រកួតវគ្គជម្រុះនៅសល់២ប្រកួតទៀតទើបបញ្ចប់។ ទោះយ៉ាងណា តាមរយៈចំនួនពិន្ទុក្នុងពូល បានធានាឱ្យក្រុមឥន្ទ្រីដែកអាល្លឺម៉ង់មានសិទ្ធិគ្រប់គ្រាន់បានឡើងទៅលេងព្រឹត្តិការណ៍ World Cup 2022 ដែលរៀបចំឡើងដោយប្រទេសកាតា។
គួរឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ World Cup 2022 នឹងចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
ចែករំលែកព័តមាននេះ